សាខាថ្មី! emart24 សាខាអូឡាំពិក បើកដំណើរការជាផ្លូវការហើយ!

//s9.kh1.co/58/58a3e7a67b57e8a425632a37e5c858cee2179fe1.jpg
សង្គម

 ១២-មិថុនា-២០២៥ ២ល្ងាច · មួយថ្ងៃមុន

ផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញ ម្ហូបអាហារ កាហ្វេ នឹងផលិតផលគ្រឿងសម្អាងកូរ៉េ ជាច្រើនសម្បូរបែបជូនអតិថិជន…

ភ្នំពេញ, ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២៥ - emart24 សាខាអូឡាំពិកដែលជាសាខាទី​៥ របស់ emart24 បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ៧​ ខែ មិថុនា ឆ្នាំ ២០២៥ សាខាថ្មីនេះបានផ្តោតសំខាន់ទៅលើការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលសមស្របទៅនឹងគោលដៅវិសាលភាពរបស់ emart24 ក្នុងការនាំយកបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប នឹងសមស្របទៅនឹងការរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន មកកាន់បងប្អូនជិតខាងនៅក្នុងតំបន់​​ ក៏ដូចជាប្រទេសកម្ពុជា។  emart24 សាខាអូឡាំពិក ផ្តល់ជូនអតិថិជននូវម្ហូបអាហារកូរ៉េឆ្ងាញ់ៗ ស្រស់ៗ កាហ្វេក្តៅៗ ផលិតផលកូរ៉េផ្តាច់មុខ ថ្មីៗ ជាច្រើនប្រភេទទៅតាមតម្រូវការ ក៏ដូចជាសេវាកម្មយ៉ាងរហ័សទាន់ចិត្ត​ជូនទៅកាន់អតិថិជន ជាពិសេសសាខាថ្មីនេះបានបន្ថែមជាមួយការរចនាហាងដ៏ស្រស់ស្អាត មានភាពទាក់ទាញ ទាំងខាងក្នុងនឹងខាងក្រៅ ជាមួយនឹងទំហំហាងធំជាងមុន បរិវេណអង្គុយធំទូលាយ ទាំងខាងក្នុង នឹងខាងក្រៅ។​​​​​ emart24 សាខាអូឡាំពិក ក៏មានសេវាកម្មដឹកជញ្ជូនចល័ត 24 ម៉ោង ដែលផ្តល់ភាពងាយស្រួលជូនអតិថិជន ក្នុងការកម្មង់ម្ហូបអាហារ កាហ្វេ នឹងផលិតផលកូរ៉េឆ្ងាញ់ៗ ពីក្នុងហាង តាមរយៈដៃគូរសហការដឹកជញ្ជូនយ៉ាងឆាប់រហ័សរបស់ emart24 ជាច្រើនបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

emart24 សាខាអូឡាំពិក អតិថិជនក៏អាចទទួលបាននូវជម្រើសដ៏ច្រើនសម្បូរបែបនៃទំនិញកូរ៉េសុទ្ធ ១០០% ផលិតផលផ្តាច់មុខពីប្រទេសកូរ៉េដោយ emart24 ដែលមិនមានជាទូទៅលក់នៅទីតាំងផ្សេងឡើយ។ លើសពីនេះទៅទៀតសាខាថ្មីនេះក៏បានផ្តល់ជូន និងរួមបញ្ចូលគ្នានូវអាហារកូរ៉េ ដែលពេញនិយមក្នុងពេលបច្ចុប្បន្ននេះ ដូចជាអាហារសម្រន់, អាហារពេញនិយមតាម K-Pop, ទំនិញកូរ៉េថ្មីៗ ប្លែកៗ ភេសជ្ជៈកូរ៉េ និងជម្រើស Ramyun ជាច្រើនប្រភេទ ដែលអាចអោយអតិថិជនធ្វើការឆុងដោយខ្លួនឯងក្នុងហាងតែម្តង ផលិតផលនាំចូលផ្តាច់មុខ No Brand I’ME រួមបន្ថែមជាមួយផលិតផលក្នុងស្រុក នឹងអន្តរជាតិផ្សេងៗទៀត ដែលមានការពេញនិយមនៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អតិថិជនដែលទិញទំនិញនៅក្នុងហាងក៏អាចមានឱកាសឈ្នះរង្វាន់ពិសេសៗជាច្រើនមុខទៀត។

រូបភាព
រូបភាព

ហាង emart24 សាខាអូឡាំពិក ដែលជាសាខាទី៥ បានប្តេជ្ញានឹងនាំយកផលិតផល ក៏ដូចជាទំនិញដែលសមស្របទៅនឹងការរស់នៅដ៏ស៊ីវិល័យនាពេលបច្ចុប្បន្ន មកកាន់បងប្អូនជិតខាងនៅក្នុងតំបន់​​ ក៏ដូចជាបម្រើជូនអតិថិជន ទាំងគុណភាពនឹងសេវាកម្មគួរជាទីគាប់ចិត្តជូនអតិថិជនក្នុងប្រទេសកម្ពុជា។​​ លើសពីនេះទៅទៀតអតិថិជនដែលអញ្ជើញមកនៅក្នុងពេលឥឡូវនេះ នឹងទទួលបានការលេងហ្គេមផ្សងសំណាង ដែលនឹងមានឱកាសទទួលបានរង្វាន់ជាច្រើនប្រភេទ ការបើកហាង emart24 សាខាអូឡាំពិក ដែលជាសាខាទី៥ នេះជាការពង្រីកវិសាលភាពរបស់ emart24​ ឲ្យទៅកាន់តែជិតជាមួយតម្រូវការ ការរស់នៅរបស់អតិថិជននាពេលបច្ចុប្បន្ន នឹងជាពិសេសការវិវឌ្ឍន៍ខ្លួនក្នុងការដឹកនាំភាពស៊ីវិល័យមកកាន់វិស័យលក់ទំនិញ។

រូបភាព
រូបភាព

រាល់អតិថិជន ដែលមានបំណងចង់អញ្ជើញមកទទួលយកបទពិសោធន៍ទិញម្ហូបអាហារ កាហ្វេ អាហារសម្រន់ផលិតផលកូរ៉េថ្មីៗ ផលិតផលសម្អាង បទពិសោធន៍ដ៏សម្បូរបែបពី emart24 ដូចទៅនឹងប្រទេសកូរ៉េ ដោយមួយជំហានមកកាន់ emart24 អតិថិជនប្រៀបដូចជាបានទៅកាន់ទីក្រុងសេអ៊ូល​ ប្រទេសកូរ៉េ អមជាមួយបទភ្លេង K-Pop ពិរោះ ថ្មីៗ​ នឹងទៅតាមបច្ចុប្បន្នភាពតន្ត្រី K-Pop។ សម្រាប់ទីតាំងទាំងអស់របស់ emart24 បានដាក់បញ្ចូលលើ Google Maps រួចជាស្រេច អតិថិជនអាចធ្វើការ Search ដើម្បីអញ្ជើញទៅកាន់ហាងនានារបស់ emart24 ដែលនៅជិតលោកអ្នកជាទីបំផុត។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/75/756e2b027e5c1caf0da53fe9759c3bbd2b2cf258.jpeg

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង

 ១២-មិថុនា-២០២៥ 
 ១២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T