កូរ៉េខាងត្បូង៖ ជាមួយហេតុផលជាច្រើន ដែលតារាKpop មួយចំនួនបានជ្រើសរើសឈ្មោះថ្មីសម្រាប់ការបង្ហាញមុខធ្វើជាតារា ជាជាងជ្រើសយកព្រោះដើមកំណើតរបស់ខ្លួន ព្រោះពួកគេគិតថាឈ្មោះថ្មីវាអាចនឹងស្រួលចាំ និង មិនជាន់ជាមួយតារាជំនាន់មុន ដែលបានលេចមុខនៅលើឆាករួចមកហើយនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក សម្រាប់តារាមួយចំនួនវិញ ពួកគេមានឈ្មោះជាភាសាអង់គ្លេសពេលបង្ហាញមុខធ្វើជាតារា ហើយពួកគេត្រូវបានអ្នកគាំទ្រគិតថាឈ្មោះទាំងនេះ អាចជាឈ្មោះថ្មីសម្រាប់ពួកគេនៅលើឆាក មិនមែនជាឈ្មោះដើមកំណើតនោះទេ។ ក៏ប៉ុន្តែតារាទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង នៅពេលដឹងឈ្មោះពិតរបស់ពួកគេគឺជាភាសាអង់គ្លេសតាំងពីដើមកំណើត បើទោះជាពួកគេជាជនជាតិកូរ៉េក៏ដោយ។
កុំឲ្យខាតយូរចង់ដឹងថា តារារូបណាខ្លះដែលមានឈ្មោះជាភាសាអង់គ្លេសតាំងពីតូច តោះតាមដានខាងក្រោម៖
១. Jennie ក្រុម BLACKPINK
Jennie បានកើតក្នុងទីក្រុង Anyang ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែនាងបានធំដឹងក្តីក្នុងទីក្រុង Aukland ប្រទេសញ៉ូវហ្សេលេន។ នាង Jennie គឺអាចនិយាយភាសាកូរ៉េ និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ តារាស្រីរូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន នៅពេលដែលដឹងថានាងជាជនជាតិកូរ៉េមែន ប៉ុន្តែឈ្មោះរបស់នាងមិនមែនកូរ៉េទេ។
២. Jeno ក្រុម NCT Dream
Jeno បានកើតក្នុងទីក្រុង Inchoen ប្រទេសកូរ៉េខាងត្បូង ក៏ប៉ុន្តែបើទោះជាបែបនេះក្តី ឈ្មោះរបស់លោកគឺជាភាសាអង់គ្លេស មិនមែនកូរ៉េនោះទេ។
៣. Kang Daniel
អតីតសមាជិក្រុម Wanna One រូបនេះ មានឈ្មោះពិតថា Kang Euigeon។ លោក Daniel បានបញ្ជាក់វានៅក្នុងការសម្ភាសន៍មួយថា លោកបានផ្លាស់ប្តូរពីឈ្មោះដើមមក “Daniel” វិញ ព្រោះថាលោកពិតជាពិបាកទ្រាំខ្លាំង នៅពេលដែលមនុស្សជុំវិញខ្លួន ពិបាកនឹងប្រកបឈ្មោះរបស់ខ្លួន។
៤. Lee Luda សមាជិកក្រុម Cosmic Girl
Luda បានកើតនៅចំកណ្តាលទីក្រុងនៃប្រទេសកូរ៉េខាងត្បូងតែម្តងគឺក្នុងទីក្រុងសេអ៊ូល។ តារាស្រីរូបនេះ ធ្វើឲ្យអ្នកគាំទ្រគិតថា ឈ្មោះនេះមិនមែនឈ្មោះដើមកំណើតរបស់នាងទេ៕