ភ្នំពេញ៖ ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់មកហើយថា បច្ចុប្បន្ននេះមានគូស្នេហ៍ជាច្រើនបាននាំគ្នារៀបចំពិធីអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីខ្មែរយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើយ៉ាងណាឲ្យពិធីមង្គលរបស់ពួកគេទទួលបាននូវសិរីមង្គល និងភាពល្អឥតខ្ចោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែក្នុងនោះម្ចាស់ដើមការជាច្រើនក៏នៅតែមានកង្វល់យ៉ាងខ្លាំង អំពីការជ្រើសរើសយកសម្អាងការសម្រាប់មកតុបតែងនៅក្នុងថ្ងៃពិសេសរបស់ខ្លួនដែរ។
សំណួរជាច្រើនតែងចោទសួរថា តើគួរជ្រើសយកសម្អាងការណាល្អ ដែលមានទាំងភាពស្រស់ស្អាត និងបង្កប់ដោយសេចក្ដីថ្លៃថ្នូរ?
ជាការពិតណាស់ ថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺជាថ្ងៃដ៏ពិសេសបំផុតសម្រាប់កូនកម្លោះកូនក្រមុំគ្រប់គូ ដូច្នេះហើយពួកគេច្បាស់ជាត្រូវសម្រិតសម្រាំងអស់ពីចិត្ត ដើម្បីយកសម្អាងការណាដែលល្អឥតខ្ចោះសម្រាប់ខ្លួន។
ថ្ងៃនេះដែរ យើងក៏សូមណែនាំនូវសម្អាងការ «ក្រវាន់ - Krovan Wedding Planner» ដែលជា សម្អាងការដ៏ល្បីឈ្មោះមួយក្នុងចំណោមសម្អាងការធំៗលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា ក្រោមការទទួលស្គាល់ពីអតិថិជនជាច្រើននាក់ ទៅលើទឹកដៃ គុណភាព និងសេវាកម្មដ៏ល្អក្នុងរយៈពេលកន្លងមកនេះ។
ក្រៅពីមានឈ្មោះល្បីសម្អាងការ «ក្រវាន់ - Krovan» ក៏ត្រូវបានគេកោតសរសើរគ្រប់គ្នាថា ជាសម្អាងការមួយ ដែលបានចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ តាមរយៈសម្លៀកបំពាក់ ការតុបតែងម៉ូតសក់ឱ្យកូនក្រមុំ ព្រមជាមួយនឹងគ្រឿងអលង្ការ ប្រដាប់លម្អគ្រប់ប្រភេទ ដែលបានរចនាច្នៃម៉ូតឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ទាំងមូលទៀតផង។
ជាក់ស្ដែងក្នុងរដូវកាលថ្មីនេះដែរ សម្អាង «ក្រវាន់ - Krovan» ក៏ផ្ដល់នៅប្រម៉ូសិនយ៉ាងពិសេសជូនអតិថិជនគ្រប់បណ្ដាទីមជ្ឈដ្ឋាន ជាមួយការបញ្ចុះតម្លៃកញ្ចប់សេវាកម្មរបស់ខ្លួនពី ៣,០០០ ដុល្លារ មកសល់ត្រឹមតែ ២,៥០០ ដុល្លារ តែប៉ុណ្ណោះ។ ដោយក្នុងនោះរូមមានដូចជា សម្អាងការ ក្រុមវង់ភ្លេងខ្មែរ លោកអាចារ្យ កៅអីកាត់សក់ មេក្រូ តែងផ្ទះ ថតរូប និងថតវីដេអូ HD ជាមួយរូបថតដាក់មុខរោង ២ សន្លឹកផងដែរ។ លើសពីនេះ គឺមានថែមជូនជាមួយសម្ភារៈ ផ្កាស្លា ស្លាពាន់ម្លូពាន់ ផ្កាបាច់ ទៀនពេលា និងមានជាច្រើនទៀត។
ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ សម្អាងការ «ក្រវាន់ - Krovan» ក៏មានកាត់សម្លៀកបំពាក់ថ្មីដ៏ស្រស់ស្អាតជូនកូនក្រមុំទៅតាមកញ្ចប់នីមួយៗដែលខាងសម្អាងការបានផ្តល់ជូន។ មិនតែប៉ុណ្ណោះកូនក្រមុំក៏អាចជ្រើសរើសមេជាងផាត់មុខជំនាញៗតាមតម្រូវការផងដែរ ដែលធានានូវភាពស្រស់ស្អាតជូនក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។
ដូច្នេះហើយសម្រាប់ប្រិយមិត្តដែលនឹងមានគម្រោងថ្ងៃពិសេសក្នុងពេលឆាប់ៗ ហើយពិបាករកសម្អាងការដែលអាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យអាចទទួលយកបានថែមទៀតនោះ សូមកុំភ្លេចសម្អាងការ «ក្រវាន់ - Krovan» ដែលជាសម្អាងការមានជំនាញក្នុងការតុបតែង និងរៀបចំយ៉ាងល្អប្រណីតក្នុងថ្ងៃពិសេសរបស់អស់លោកអ្នក។
បើចង់ដឹងកាន់តែច្បាស់ សូមទាក់ទងទៅសម្អាងការក្រវ៉ាន់ផ្ទាល់តាមរយៈ Facebook page «Krovan wedding planner» ឬតាមទូរស័ព្ទលេខ 023 212 326 / 097 745 57 57។
គួររម្លឹកដែរថា ក្រៅពីកញ្ចប់សេវាកម្ម ២,៥០០ដុល្លារ នេះ សម្អាងការ «ក្រវាន់ - Krovan» ក៏មានកញ្ចប់សេវាកម្មជាច្រើនជម្រើសជូនអតិថិជន ដែលមានតម្លៃចន្លោះចាប់ពី ១,៣០០ ដុល្លារ រហូតដល់ ៧,៥០០ ដុល្លារ ឯណោះ ក្នុងនោះខាងសម្អាងការក៏មានទទួលបម្រើសេវាកម្ម ២៥ ខេត្តក្រុង រួមជាមួយជាងសុទ្ធតែមានស្នាដៃ និងបទពិសោធន៍ខ្ពស់ផងដែរ៕
ទស្សនារូបភាពខាងក្រោម៖