ធ្ងន់ធ្ងរហើយ! កីឡាករឆ្នើមរបស់ Real Madrid ១រូបនឹងអវត្តមានជំនួបប៉ះ PSG

//s4.kh1.co/0b/0bab897a43de2943e23614fd0b6344695426dd37.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Real Madrid បច្ចុប្បន្ននេះកំពុងជួបវិបត្តិរបួសកីឡាករជាច្រើនរូបដោយថ្មីៗនេះ ខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីលកីឡាករ Marcelo បានជួបបញ្ហា១រូបទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Zinedine Zidane នឹងដឹកនាំក្រុមទៅកាន់ទីក្រុងប៉ារីសនៅរាត្រីថ្ងៃពុធនេះ​ដើម្បីទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះក្រុម Paris Saint Germain ក្នុងព្រឹត្តិការណ៍ Champions League។

  កីឡាករ Marcelo
  កីឡាករ Marcelo

ក្រុមទាំងពីរនេះសុទ្ធតែទទួលជ័យជម្នះសម្រាប់ការប្រកួតនៅក្នុងលីគកំពូលរបស់ខ្លួនរៀងៗខ្លួន។ ដោយម្ចាស់ផ្ទះ PSG បានយកឈ្នះ១ទល់នឹង០ទៅលើក្រុមភ្ញៀវ Strasbourg ដែលជាការប្រកួតដំបូងរបស់ Neymar ក្នុងការវិលត្រឡប់ពីរបួស។ ចំណែកឯ Real Madrid ក៏បានយកឈ្នះក្រុម Lavante ក្នុងលទ្ធផល៣ទល់នឹង២ផងដែរ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ។

https://s5.kh1.co/__image/w=650,h=371,q=100/13/13a4d486640ffe144b68fd496fba9d89750cb7d6.jpg

ក្រោយពីលេងពេញ ៩០ នាទីនៅល្ងាចថ្ងៃសៅរ៍រួចមកខ្សែការពារ Marcelo បានរងរបួសទល់នឹង Levante ដោយមានបញ្ហា.ក។

យោងតាមកាសែត AS បានអោយដឹងថា Marcelo ត្អូញត្អែរពីភាពមិនស្រួលអំឡុងពេលហ្វឹកហាត់នៅព្រឹកថ្ងៃនេះជាលទ្ធផលដោយតម្រូវអោយការធ្វើតេស្តត្រូវបានអនុវត្តដោយក្រុមគ្រូពេទ្យរបស់ Real Madrid។

ដូច្នេះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះអាចនឹងខកខានក្នុងការបង្ហាញអោយ Real Madrid ក្នុងជំនួបប៉ះ PSG ខាងមុខនេះ មានន័យថាសមាជិក ៧ រូបនៃក្រុម Real នឹងមិនមានវត្តមាននៅឯ Parc des Princes រូមមានកីឡាករ Isco, Luka Modric, Fede Valverde, Marco Asensio, Sergio Ramos និង Nacho៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T