កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៨ ខែសីហាកន្លងទៅថ្មីៗនេះ ផលិតកម្ម YG Entertainment បានបញ្ចេញលក់ Photo Book ដែលមានឈ្មោះ “2019 BLACKPINK’s Summer Diary” ដែលគួបផ្សំជាមួយរូបភាព និងវីដេអូដែលសមាជិកទាំងអស់មានដំណើរកម្សាន្តនៅលើកោះហាវ៉ៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក៏ប៉ុន្តែស្រាប់តែថ្មីៗនេះ រូបភាពមួយចំនួនរបស់នាង Jisoo ក្នុង Photo Book នោះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដោយអ្នកគាំទ្រមួយចំនួន ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ក្រោយឃើញសម្រស់ដ៏ស្រស់ស្អាតបែបស្រទន់របស់តារាស្រីរូបនេះ។
ក្នុងនោះដែរ សម្រាប់រូបភាពដែលទម្លាយដោយអ្នកគាំទ្រទាំងនោះមាន ១០ សន្លឹក ដែលសុទ្ធសឹងតែជារូបភាពអាចឆក់យកបេះដូងរបស់អ្នកគាំទ្រតែម្តង។
ទោះជាយ៉ាងណាក្តី ក្រោយពីឃើញរូបភាពទាំងនេះហើយ អ្នកគាំទ្របាននិយាយថា នាង Jisoo ពិតជាសាកសមមានឈ្មោះជាស្រីស្អាតប្រចាំក្រុម BLACKPINK មែន ព្រោះថាគ្រប់រូបភាពរបស់នាង តែងតែធ្វើឲ្យអ្នកគាំទ្រតាមសម្លឹងមិនដាក់ភ្នែកនោះទេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?