មុនពេលក្លាយជាតារា សមាជិកក្រុម BTS តែងតែចំណាយពេលវេលាទៅលើកីឡាប្រភេទនេះ

//s4.kh1.co/f8/f85451ea3f06084c613161c1c19cb5e2aa87785f.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រក្រុមចម្រៀង BTS ប្រាកដជាបានជ្រាបខ្លះៗរួចមកហើយថា មុនពេលបង្ហាញខ្លួនជាតារាល្បី សមាជិកក្រុមម្នាក់ៗ សុទ្ធតែមានចំណូលចិត្តទៅលើការលេងកីឡារៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែកាលនោះ ពួកគេគ្មានកាលវិភាគការងារ មមាញឹកច្រើនដូចជាពេលបច្ចុប្បន្ន ដូច្នេះហើយពួកគេតែងតែចំណាយពេលទៅលើ ការហ្វឹកហាត់រាងកាយ ដោយការលេងកីឡាទៅតាមចំណូលចិត្តរៀងៗខ្លួន។

រូបភាព BTS
រូបភាព BTS

ក្នុងនោះដែរ សមាជិកក្រុមដែលមានវ័យចំណាស់ជាងគេគឺ Jin ត្រូវបានគេស្គាល់ថា មានចំណូលចិត្តទៅលើ កីឡាជិះស្គីលើទឹកកក។ ចំណែកសមាជិកដែលមានសម្បុរស្បែកសស្អាតជាងគេដូចជា Suga គឺមានចំណូលចិត្តលើ កីឡាបាល់បោះ។

រូបភាព Jin
រូបភាព Jin
រូបភាព Suga
រូបភាព Suga

រីឯកូនពៅប្រចាំក្រុមគឺ Jungkook ធ្លាប់ជាជើងឯកផ្នែកតៃក្វាន់ដូ កាលពីនៅវ័យជំទង់ មិនខុសពី Jimin ប៉ុន្មានដែរ។ កម្លោះៗដែលមកពីទីក្រុង Busan ទាំងពីរនាក់នេះ សុទ្ធតែធ្លាប់ហាត់តៃក្វាន់ដូ កាលពីនៅក្មេងៗ។  នេះបើយោងតាមសម្ដីគ្រូបង្រៀនរាំ នៅឯវិទ្យាល័យដែល Jimin រៀន បានបញ្ជាក់ថា Jimin គឺជាសិស្សពូកែនៅក្នុងថ្នាក់រៀន និងថ្នាក់បង្ហាត់រាំថែមទៀតផង។

រូបភាព Jimin 
រូបភាព Jimin 
រូបភាព Jimin 
រូបភាព Jimin 
រូបភាព Jungkook 
រូបភាព Jungkook 
រូបភាព Jungkook 
រូបភាព Jungkook 

សមាជិកក្រុម BTS បន្ទាប់គឺ J Hope។ លោកធ្លាប់បានបង្ហាញថា លោកអាចនឹងក្លាយជាកីឡាករវាយកូនបាល់ ប្រសិនបើលោកមិនបានចាប់អាជីពជាតារា។ J Hope បានបន្តថា លោកតែងតែចំណាយពេលទៅលើ កីឡាវាយកូនបាល់ មុនពេលដែលបង្ហាញខ្លួនជាតារា។

រូបភាព J Hope 
រូបភាព J Hope 
រូបភាព J Hope 
រូបភាព J Hope 

សមាជិកទាំងពីរចុងក្រោយគឺ RM និង V។ ពួកគេទាំងពីរត្រូវបានគេស្គាល់ថា ជាសមាជិកដែលគ្មានទំនាក់ទំនងជាមួយនឹងផ្នែកកីឡារបស់សាលាឡើយ ប៉ុន្តែអ្នកគាំទ្របានកត់សម្គាល់ឃើញថា RM គឺពូកែជិះស្គីខ្លាំងណាស់។ ចំណែក V ចូលចិត្តជិះកង់ តាំងពីរៀនថ្នាក់បឋមសិក្សាមកម្ល៉េះ៕

រូបភាព RM 
រូបភាព RM 
រូបភាព V 
រូបភាព V 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T