Solskjaer ធ្វើការសម្រេចចិត្តរវាង Eriksen និង Maddison តើអ្នកណាជាជម្រើសដំបូងរបស់ Man United

//s5.kh1.co/bc/bca33e7f94cd338ba7cf64e264a9338912ebd004.jpg
កីទ្បា

 ១៣-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តជ្រើសរើសយកតារាឆ្នើមរបស់ក្រុម Leicester City គឺកីឡាករ James Maddison ថាជាគោលដៅដែលអាចទទួលយកបានច្រើនជាងកីឡាករ Christian Eriksen របស់ក្រុម Tottenham ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ James Maddison   
  កីឡាករ James Maddison   

នេះគឺដោយសារតែកីឡាករ Maddison សាកសមនឹងតម្លៃដែលជាប្រភេទកីឡាករដែលលោក Solskjaer កំពុងស្វែងរក កីឡាករសញ្ជាតិអង់គ្លេសរូបនេះនិងបានបង្ហាញពិទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍នៅក្នុងក្របខ័ណ្ឌ Premier League នេះបើយោងតាមសារព័ត៌មាន Manchester Evening News ។

ទន្ទឹមនឹងនេះកីឡាករវ័យក្មេងរូបនេះអាចនឹងមានអនាគតវែងឆ្ងាយជាង កីឡាករ Christian Eriksen ដែលមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងជាមួយ Real Madrid។

ខ្សែបម្រើ James Maddison អាចជាកម្លាំងចលករមួយជួយជ្រោមជ្រែងតំបន់ប្រយុទ្ធរបស់ Manchester United ផងដែរ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T