ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងសាច់សខ្ចីកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញវីដេអូថ្មីរបស់នាង នៅលើបណ្តាញសង្គមបង្ហាញពីការញ៉ាំម្ហូបដ៏ច្រើនមុខ ជាមួយកញ្ញា ផេន ខេត ដែលជាពិធីការនីដ៏មានប្រជាប្រិយភាពមួយរូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសម្រាប់វីដេអូថ្មីនោះ អ្នកគាំទ្របានសង្កេតឃើញថា កញ្ញា ទេព បូព្រឹក្ស ពិតជាពូកែញ៉ាំមែនទែន ដោយរូបនាង និងផេន ខេត បានញ៉ាំភីហ្សាម្នាក់ ៨ដុំ ភ្លៅមាន់ ១១ដុំ បាយ២ចាន ហើយថែមទាំងម្ជូរ២មុខថែមទៀត។
ម៉្យាងវិញទៀត ក្នុងវីដេអូនេះកញ្ញា ទេព បូព្រឹក្ស បាននិយាយថា បើទោះជាឃើញនាងញ៉ាំច្រើនបែបនេះក៏ពិតមែន ក៏ប៉ុន្តែគីឡូរបស់នាង មិនឡើងនោះទេ។
ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជាសរសើរដល់តារាស្រីរូបនេះមែនទែន ព្រោះមិននឹកស្មានថា បើទោះជានាងពូកែញ៉ាំដល់ម្លឹង ក៏ប៉ុន្តែនាងនៅតែអាចរក្សារូបរាងស្លីមស្អាត ពិតជាគួរឲ្យច្រណែនមែនទែន៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖