ជក់ចិត្តសាហាវ បុកមួយទំហឹងហ្មង!! ឈុត សេរីវ៉ាន់ថង ប៉ះជាម្ចាស់ខ្សែក្រវ៉ាត់ថៃ ទួនប៉េ កក្រើកសង្វៀន (មានវីដេអូ)

//s5.kh1.co/8e/8ec1e9b95f232ca67c74487e4cdaa4dfa2e13a2f.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ ជើងខ្លាំងវ័យក្មេងមកពីខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង បានប្រកួតឈ្នះជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ ទួនប៉េ ដោយពិន្ទុក្រោយតស៊ូគ្នា ៥ទឹកយ៉ាងស្វិតស្វាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ឈុត សេរីវ៉ាន់ថង និងកីឡាករថៃ ទួនប៉េ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ និងវាយកែងទៅលើគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត ឈុត សេរីវ៉ាន់ថង ឈ្នះ ទួនប៉េ ដោយពិន្ទុ។

គួរបញ្ជាក់ផងដែរថា កីឡាករថៃ ទួនប៉េ គឺជាជើងចាស់ និងជើងខ្លាំងមួយរូប ហើយគេក៏ជាម្ចាស់ខ្សែក្រវ៉ាត់នៅប្រទេសថៃ រួមទាំងជាម្ចាស់ពានរង្វាន់មួយនៅកម្ពុជាផងដែរ៕

ចង់ឃើញថា ឈុត សេរីវ៉ាន់ថង និង ទួនប៉េ សម្រុកគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T