ភ្នំពេញ៖ ខ្សែភាពយន្តហុងកុងលំដាប់ហូលីវូដ “Line Walker 2: ខ្សែរយៈជនបង្កប់” ដែលទស្សនិកជនជាច្រើនចាត់ទុកថាជា “Mission: Impossible” ក្នុងប្រទេសហុងកុង ត្រូវបានទទួលបានការសសើរយ៉ាងច្រើន ដែលកំពុងចាក់បញ្ចាំងនៅរោងភាពយន្តយ៉ាងច្រើនក្នុងប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាច់រឿងរបស់ខ្សែភាពយន្តនេះ និយាយពីទំនាក់ទំនងបងប្អូនប្រុសរវាងមិត្តភក្ដិក្មេងៗពីរនាក់ដែលត្រូវបានចាប់ជំរិតដោយក្រុមឧក្រិដ្ឋជនមួយក្រុម ហើយត្រូវបានបញ្ជូនធ្វើជាភ្នាក់ងារប៉ូលីស។ ខ្សែភាពយន្ត “Line Walker” ក្នុងឆ្នាំ ២០១៦ ត្រូវបានថតឡើងកន្លែងដ៏គ្រោះថ្នាក់ ដែលរុំព័ទ្ធដោយអ្នកជួញដូរគ្រឿងញៀននៅក្នុងប្រទេសប្រេស៊ីល។
ដោយឡែកនៅក្នុងខ្សែភាពយន្តទី២នេះវិញ ត្រូវបានថតឡើងនៅពិធីបុណ្យគោជល់មួយនៅក្នុងប្រទេសអេស្ប៉ាញ។ ឈុតបាញ់បោះដ៏ធំមួយនៅក្នុងខ្សែភាពយន្តនេះ ដែលមានការបំផ្ទុះយានយន្តផងដែរនោះ ក៏ត្រូវបានថតឡើងនៅដងផ្លូវដ៏មមាញឹកនៅក្នុងប្រទេសមីយ៉ានម៉ា។
នៅថ្ងៃទី០៧ ខែសីហា ទីក្រុងកូឡាឡាំពួរ ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តហុងកុងបែបវាយប្រហារថ្មីបំផុត “Line Walker 2: ខ្សែរយៈជនបង្កប់” មួយនេះ លោក Nick Cheung បានរៀបចំពេលវេលាដ៏ល្អដើម្បីចូលរួមកម្មវិធីនេះ ជាមួយតារាសម្ដែងរួមលោក Louis Koo ដែលគាត់មិនអាចចូលរួមបាន ព្រោះមានបញ្ហាសុខភាពបន្តិចបន្តួច ដូច្នេះហើយគាត់បានឲ្យតារាសម្ដែងដ៏ជិតស្និទ្ធគឺលោក Joe Ma ទៅជំនួសរួមជាមួយនឹងអ្នកដឹកនាំលោក Jazz Boon និងផលិតករ Virginia Lok។
ដោយលោក Louis Koo មិនអាចចូលរួមកម្មវិធីនេះបានលោក Nick Cheung (អ្នកទីពីរ រាប់ពីខាងស្ដាំ) បានចូលរួមកម្មវិធីនេះជាមួយលោក Joe Ma ជំនួសវិញ ជាមួយអ្នកដឹកនាំលោក Jazz Boon និងអ្នកផលិត Virginia Lok នៅក្នុងកម្មវិធី “Line Walker 2: ខ្សែរយៈជនបង្កប់” នៅប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីបានទស្សនាខ្សែភាពយន្តនេះជាលើកដំបូងនៅប្រទេសម៉ាឡេស៊ីហើយ លោក Cheung បាននិយាយថា គាត់ពិតជាមិនអាចទប់ទឹកភ្នែកបាននៅក្នុងឈុតកម្សត់។
“Line Walker 2: ខ្សែរយៈជនបង្កប់” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃទី១០ ខែកញ្ញា នេះហើយ៕
ប្រភព៖ star2.com ( https://www.star2.com/entertainment/2019/08/13/nick-cheung-line-walker-2-invisible-spy/#c3GkTZX4DozD4ivj.99 )
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។