ទម្លាប់អាហារសុខភាពសម័យថ្មី បានធ្វើឲ្យគ្នាយើងភាគច្រើនតមអាហារ ដោយគ្រាន់តែញ៉ាំបន្លែ សាលាដតែមិនញ៉ាំសាច់ ដែលទម្លាប់ក្នុងរបបអាហារនេះត្រូវបានអ្នកវិទ្យាសាស្ត្រសុខាភិបាលអង់គ្លេសរកឃើញអាចប៉ះពាល់ដល់ខួរក្បាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រីវេជ្ជបណ្ឌិត Emma Derbyshire ជាម្ចាស់គ្លីនីកប្រឹក្សាយោបល់សុខភាពក្នុងទីក្រុងឡុង ចក្រភពអង់គ្លេសបានឲ្យដឹងថា ទម្លាប់ខាងលើនឹងធ្វើឲ្យខួរក្បាលជួបបញ្ហាខ្សោយបញ្ញា នោះក៏ព្រោះតែកង្វះជាតិ Choline ក្នុងរបបអាហារ។
លោកស្រីវេជ្ជបណ្ឌិត និងជាការីនិពន្ធព្រឹត្តិប័ត្រសុខភាពរូបនេះឲ្យដឹងទៀតថា សារធាតុ Choline មាននៅក្នុងសាច់ស្រស់ សាច់ត្រី ស៊ុត និងទឹកដោះគោ ដែលជាប្រភពអាហារសំខាន់ សម្បូរជីវជាតិ ពិសេសសម្រាប់បំប៉នខួរក្បាល និងកាន់តែពិសេសទៅទៀតនោះ ស្រីៗពពោះត្រូវការរបបអាហារទាំងនេះសម្រាប់ខ្លួនផ្ទាល់ ក៏ដូចជាទារកដើម្បីអភិវឌ្ឍខួរក្បាលឲ្យបានល្អ។
ដោយសារការសម្គាល់ឃើញទម្លាប់ញ៉ាំបច្ចុប្បន្ន គ្នាយើងនិយមតមនេះតមនោះ ទើបលោកស្រីវេជ្ជបណ្ឌិតបានណែនាំថា សារធាតុ Choline សំខាន់ណាស់សម្រាប់ខួរក្បាល ហើយបើមិនញ៉ាំសាច់ ឬស៊ុតអ្វីសោះ ប្រៀបដូចបោះចោលសារធាតុសំខាន់នេះ ហេតុនេះយើងគួរពិចារណារឡើងវិញ ធ្វើយ៉ាងណាអាចបញ្ចូលសារធាតុនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ។
គួរបញ្ជាក់ថា សារធាតុ Choline ត្រូវផលិតឡើងដោយសេរីរាង្គថ្លើមតាមធម្មជាតិ សម្រាប់ខួរក្បាល ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ ហេតុនេះអាហារជាផ្នែកចាំបាច់សម្រាប់ជាជំនួយទ្រទ្រង់ដល់់ខួរក្បាល៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet