សម័យនេះទៅហើយ ទស្សនាបាល់ទាត់ស៊ីផុយ! (មានវីដេអូ)

//s6.kh1.co/89/89ea7e84a27c25f3674676389d38be184c7f218b.jpg
បច្ចេកវិទ្យា

 ០៤-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ “ថ្ងៃរម្លឹកខួបអនុស្សាវរីយ៍ជួបគ្នាគ្រាដំបូង” ពិតជាមានសារៈសំខាន់បំផុតសម្រាប់គូស្នេហ៍ថ្មីថ្មោង ជាពិសេសសម្រាប់សុភាពនារី។ វាជាឱកាសសម្រាប់ពួកគេរឹតចំណងស្នេហ៍ឲ្យកាន់តែផ្អែមល្ហែម តាមរយៈការណាត់ជួបគ្នាម្តងទៀតនៅកន្លែងចាស់ ញុំាអាហារពេលល្ងាចក្រោមពន្លឺភ្លើងទានជាមួយគ្នា ឬក៏ធ្វើដំណើរកម្សាន្តទៅទីកន្លែងដែលពួកគេប្រាថ្នារួមគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះមនុស្សម្នាក់ៗបានព្យាយាមលៃលកពេលវេលាដ៏មានតម្លៃរួមគ្នា សម្រាប់ការណាត់ជួបដ៏ពិសេសមួយនេះ។ ចំពោះសុភាពបុរសខ្លះបានដាច់ចិត្តសុំច្បាប់សម្រាកពីកន្លែងការងារមួយថ្ងៃ ឬ ពីរថ្ងៃ ចៀសវាងខកខានការណាត់ជួបដ៏មានសំខាន់នេះ ដើម្បីបង្ហាញពីចិត្តស្មោះចំពោះសុភាពនារីដែលខ្លួនស្រលាញ់ពេញក្រអៅបេះដូង ដើម្បីតម្រង់ទិសទៅថ្ងៃអនាគត។

OPPO Reno 10x Hybrid Zoom
OPPO Reno 10x Hybrid Zoom

ប៉ុន្តែអ្វីដែលជារឿងពិបាកលះបង់សម្រាប់មនុស្សប្រុសនោះ គឺជាការខកខានមិនបានទស្សនាការប្រកួតបាល់ទាត់ដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែដើម្បីបំពេញចិត្តមិត្តស្រីរបស់ខ្លួន ពួកគេអាចធ្វើរឿងទាំងពីរនេះជាមួយគ្នាតែម្តង។ ខ្សែភាពយន្តបែបកំប្លែងខ្លីមួយ ដែលបានបង្ហោះនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ OPPO នឹងជួយស្រាយនូវក្តីកង្វល់របស់បងបុរសៗដែលមានការណាត់ពិសេសជាន់ថ្ងៃគ្នានឹងការប្រកួតបាល់ទាត់ ប៉ះចំគូដែលពួកគេស្រលាញ់​ អត់មិនបាន។ សាច់រឿងនេះបានឆ្លុះបញ្ចាំងពីគូស្នេហ៍មួយគូ ក្នុងឱកាសថ្ងៃរំលឹកខួបសាងស្នេហ៍គ្រាដំបូងជាមួយគ្នា ប៉ុន្តែបានបន្សល់នូវអនុស្សាវរីយ៍មិនគួរឲ្យជឿសម្រាប់ពួកគេ ហាហាហា។

តួអង្គប្រុសមានអារម្មណ៍មិនស្ងប់ព្រោះតែចិត្តអន្ទះអន្ទែងចង់ទស្សនាការប្រកួតបាល់ទាត់ ខណៈពេលដែលមិត្តស្រីរបស់ខ្លួនកំពុងស្លុងអារម្មណ៍ជាមួយនឹងខ្សែភាពយន្តបែបកម្សត់។ អ្នកទាំងអស់គ្នាដឹងអត់ថាតួប្រុសនោះប្រើវិធីអ្វី? លេងឆៅៗតែម្តង តួអង្គប្រុសនោះបានដកទូរស័ព្ទ OPPO Reno 10x Hybrid Zoom ចេញពីហោប៉ៅខោភ្លាម​រួច Zoom មើលការប្រកួតបាល់ទាត់ពីចំងាយ ដែលគេបញ្ចាំងផ្សាយផ្ទាល់នៅលើ Screen LED នៃអគាខ្ពស់នៅចំកណ្តាលទីក្រុង ឡើងច្បាស់ទែងតែម្តង។ ស៊ីផុយរបស់គេមែន មើលម៉ាសប្បាយ ម៉ាអស់ចិត្ត ឆ្លាតមែនបុរសម្នាក់នេះ ខណៈដែលមិត្តស្រីរបស់ខ្លួនកំពុង ដាក់មនោសញ្ចេតនាតាមសាច់រឿងដ៏កម្សត់អន្លង់អន្លោចនៅលើដើមទ្រូងរបស់តួប្រុស។

OPPO Reno 10x Hybrid Zoom
OPPO Reno 10x Hybrid Zoom
OPPO Reno 10x Hybrid Zoom
OPPO Reno 10x Hybrid Zoom

តើនៅពេលដែលតួស្រីបានដឹងការពិត តើតួអង្គប្រុសនឹងត្រូវក្លាយជាយ៉ាងណា? បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូមួយនេះដូចខាងក្រោមនេះ៖ 

បន្ទាប់ពីទស្សនារួច សូមកុំភ្លេចណាហ្វេនៗសំណព្វចិត្តទាំងអស់គ្នា ដែលត្រៀមទស្សនាការប្រកួតបាល់ទាត់ FIFA ជម្រុះជាលើកទី២ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងហុងកុង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ អ្នកដែលអង្គុយកៅអីឆ្ងាយ និងមានទូរស័ព្ទ OPPO Reno 10x Hybrid Zoom បើមិនជឿសាកយកវា Zoom ពីចំងាយទៅដឹងហើយ ថាវាច្បាស់ប៉ុណ្ណា  ដោយពុំចាំបាច់ហត់ប្រជ្រៀតគ្នាទេហ្វេនអើយ។ OPPO សូមជូនពរបងៗដែលជាកីឡាករកម្ពុជាទាំងអស់ ឲ្យទទួលបានជោគជ័យ និងប្រកបដោយស្នាមញញឹម៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T