របបអាហារដូចដឹងស្រាប់ សំខាន់ណាស់សម្រាប់សុខភាពយើងទាំងអស់គ្នា យ៉ាងណាត្រូវដឹងថា អាហារណាល្អ អាហារណាមិនល្អដែរ បើចេះតែញ៉ាំផ្តេសផ្តាសមិនត្រឹមតែមិនជួយដល់រាងកាយទេ ថែមទាំងបង្កផលប៉ះពាល់សុខភាពទៀតផង ពិសេសបើយើងកំពុងមានជំងឺស្រាប់។ អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់លើកឡើងអាហារ ២ ប្រភេទគួរចៀសវាង បើយើងកំពុងមានជំងឺអូទីស្សឹម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- អាហារមានជាតិ Gluten និង Casein
ជំងឺអូទីស្សឹម ឬហៅថា Autism Spectrum Disorder (ASD) ជាជំងឺដែលបណ្ដាលមកការវិវត្តរបស់ខួរក្បាល។ គ្នាយើងមានជំងឺអូទីស្សឹម ច្រើនមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ដើម្បីបន្ថយរោគសញ្ញាជំងឺនេះគ្រូពេទ្យអាចនឹងឲ្យញ៉ាំរបបអាហារពិសេសមួយចំនួន។
មានទ្រឹស្ដីមួយបាននិយាយថា គ្នាយើងមានជំងឺអូទីស្សឹមងាយអាល្លែកហ្ស៊ីជាមួយអាហាមានជាតិ Gluten និង Casein ណាស់។ ពេលញ៉ាំអាហារមានសារធាតុទាំងនេះ រាងកាយគ្នាយើងដែលមានជំងឺនឹងបំបែកសារធាតុមួយឈ្មោះថា Peptides និងប្រូតេអ៊ីន ខុសពីមនុស្សធម្មតាដែលមិនមានជំងឺ ហើយកត្តានេះទើបធ្វើឲ្យជំងឺយើងកាន់តែធ្ងន់ធ្ងរ។ ខួរក្បាលគ្នាយើងកើតជំងឺអូទីស្សឹមនឹងច្រឡំថា ជាតិប្រូតេអ៊ីនទាំងនោះដូចនឹងសារធាតុគីមីក្នុងអាភៀន ហើយជាការឆ្លើយតបទៅនឹងសារធាតុគីមីទាំងនោះនាំឲ្យយើងផ្លាស់ប្ដូរអាកប្បកិរិយាខ្លួន ដោយអ្នកជំនាញរកឃើញដែរថា កម្រិតសារធាតុរាវនៅក្នុងរាងកាយគ្នាយើងមានជំងឺអូទីស្សឹមក៏មានភាពមិនប្រក្រតីដូចគ្នា។
– សារធាតុ Gluten៖ សារធាតុនេះ អាចរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិដូចជា ស្រូវសាលី និងស្រូវ Barley នំប៉័ង នំ Pretzels នំខេក ប៉ាស្តា ជាទូទៅ ជាតិគ្លុយទែនទេ។ តមញ៉ាំជាតិគ្លុយទែនអាចជារឿងពិបាក ប៉ុន្តែយើងអាចពិនិត្យមើលលើស្លាកផលិតផលអាចមានបញ្ជាក់ មានជាតិគ្លុយទែន ឬគ្មានបាន ដោយមានសរសេរថា Gluten-free។
– សារធាតុ Casein៖ សារធាតុ Casein អាចរកឃើញមានក្នុងអាហារមានជាតិស្ករឡាក់តូស (Lactose) ។ ទោះជាយ៉ាងនេះក្ដី អាហារមួយចំនួនដាក់ស្លាកថាគ្មានជាតិទឹកដោះគោ (Dairy-free) ឬគ្មានជាតិឡាក់តូស (Lactose-free) ក៏នៅតែអាចមានជាតិបានដែរ។ ដោយសារតែផលិតផលពីទឹកដោះគោជាប្រភពល្អបំផុតរបស់វីតាមីន D និងជាតិកាល់ស្យូម ដូចនេះគ្នាយើងមានជំងឺអូទីស្សឹម គួរតែស្វែងរកប្រភពអាហារផ្សេងទៀតឲ្យមានកម្រិតសារធាតុទាំងនេះគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។
២- សណ្ដែកសៀង និងផលិតផលពីសណ្ដែកសៀង
សណ្ដែកសៀង និងផលិតផលពីសណ្ដែកសៀង អាចធ្វើឲ្យមានបម្រែបម្រួលហ្សែនបណ្ដាលឲ្យមានអាលែកហ្ស៊ីអាហារ ហើយបញ្ហានេះអាចធ្វើឲ្យជំងឺអូទីស្សឹមយើងកាន់តែធ្ងន់ធ្ងរ។
ទំនាក់ទំនងរវាងផលិតផលមានប្រភពពីសណ្ដែកសៀង និងអាការៈប្រកាច់លើក្មេងៗកើតជំងឺអូទីស្សឹមក៏អាចកើតមានដូចគ្នា មានន័យថា បើពេលក្មេងមានជំងឺអូទីស្សឹមតាំងពីតូច ហើយបានញ៉ាំផលិតផលមានជាតិប្រូតេអ៊ីនពីសណ្ដែកសៀង នោះពេលពេញវ័យនឹងអាចមានអាការៈកាន់តែប្រកាច់ច្រើន។ អាការៈប្រកាច់អាចនឹងធ្វើឲ្យផ្លាស់ប្ដូរអាកប្បកិរិយាគ្នាយើងមានជំងឺនេះ ដោយសារតែសកម្មភាពអេឡិកទ្រិចនៅក្នុងខួរក្បាលខុសប្រក្រតី។ ផលិតផលពីសណ្ដែកសៀងរួមមាន ទឹកស៊ីអ៊ីវ ប្រេងសណ្ដែកសៀង តៅហ៊ូ និងទឹកសណ្ដែក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet