ចិន៖ អតីតសមាជិកក្រុមចម្រៀង EXO លោក Kris Wu ត្រូវបានអ្នកគាំទ្រលើកយកមកនិយាយ និងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ នៅលើបណ្តាញអ៊ីនធើណែតរបស់ប្រទេសចិន ក្រោយពីមានអ្នកប្រទះឃើញលោក បណ្តើរគ្នាជាមួយនារីម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបភាពជាច្រើនសន្លឹក ដែលគេថតបាននោះ គឺនៅពេលដែលពួកគេទាំងពីរចុះពីលើឡាន ហើយដើរកាន់ដៃគ្នាយ៉ាងផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង។ ក្រោយពីបានឃើញរូបភាពទាំងនោះភ្លាម ហ្វេនៗបាននាំគ្នាចែកចាយបន្តនៅក្នុងបណ្តាញសង្គមចិន Weibo ដោយប្រើ Hashtag #吴亦凡恋情 (#WuYiFan មានសង្សារ) យ៉ាងច្រើន រហូតដល់ជាប់លំដាប់លេខ១ទៀតផង។
យ៉ាងណាមិញ រូបទាំងនោះមិនបានបង្ហាញឲ្យច្បាស់នោះទេ ថានារីម្នាក់នោះជាអ្នកណាឲ្យប្រាកដឡើយ។ ប៉ុន្តែដោយយោងតាមប្រភពសារព័ត៌មានរបស់ចិនមួយ បានអះអាងថា នារីម្នាក់នោះមានឈ្មោះថា Qin Niu Zheng Wei គឺជាសិស្សនៅសាលា Beijing Film Academy ដែលជាសាលាបង្រៀនការសម្តែងល្បីឈ្មោះមួយរបស់ប្រទេសចិន។
ក្រៅពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានសង្ស័យទៀតថា Kris Wu និង Qin Niu Zheng Wei អាចនឹងមានរបស់បញ្ចាំចិត្តរបស់ពួកគេគឺ តុក្កតា Pikachu ព្រោះមានរូបមួយសន្លឹកនាងបានកាន់់តុក្កតានេះ។ ម្យ៉ាងវិញទៀត សូម្បីតែការសម្តែងរបស់ Kris Wu នៅក្នុងកម្មវិធី The Rap of China ក៏មានតុក្កតានេះដែរ។
ព័ត៌មាននេះត្រូវផ្សព្វផ្សាយ និងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រជាច្រើនប្រទេសក៏ពិតមែន ប៉ុន្តែខាងក្រុមការងារ និងខាងផលិតកម្មរបស់ Kris Wu មិនទាន់ចេញមកបកស្រាយចំពោះរឿងនេះនៅឡើយទេ។
បើទោះបីជាមិនទាន់ដឹងការពិត ប៉ុន្តែក៏មានហ្វេនៗជាច្រើនដែលពេញចិត្តនឹងពួកគេទាំងពីរ ហើយថែមទាំងចង់ឲ្យរឿងនេះជាការពិតទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖










