ទើបដឹង ធឿន លីលី យកបទខ្លួនធ្លាប់ Cover ល្បី «អារម្មណ៍ពេលខូចចិត្ត» ប៉ុន្មានខែមុន មកប្រឡងយប់មិញ (មានវីដេអូ)

//s4.kh1.co/f8/f82679086f0d7f3628da7e1aa252030268df4205.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីបទចម្រៀងមានចំណងជើងថា “អារម្មណ៍ពេលខូចចិត្ត” ដែលច្រៀងជា Version ស្រី ដោយនារីម្នាក់ឈ្មោះជាភាសាអង់គ្លេស Khun Lee ប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់ស្តាប់ ព្រោះថាបទចម្រៀងនេះ បើទោះជា Cover ក៏ពិតមែន ក៏ប៉ុន្តែទទួលបានការគាំទ្រពីសំណាក់មហាជន មិនតិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់នោះ នារីដែលឈ្មោះ Khun Lee គឺជាបេក្ខភាពក្នុងកម្មវិធី X Factor Cambodia រដូវកាលទី១ ឈ្មោះថា ធឿន លីលី។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ កាលពីយប់មិញនេះ នៅក្នុងកម្មវិធី នាងថែមទាំងយកបទចម្រៀងដែលធ្លាប់ Cover ល្បី “អារម្មណ៍ពេលខូចចិត្ត” មកប្រឡងក្នុងវគ្គ Judge’s House ថែមទៀតផង។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺរឿងគួរឲ្យភ្ញាក់ផ្អើលមែនទែន សម្រាប់មហាជន ព្រោះពីមុនមកមហាជនជាច្រើន មិនបានស្គាល់មុខពិតរបស់ម្ចាស់សម្លេងក្នុងបទCover “អារម្មណ៍ពេលខូចចិត្ត” នោះទេ បើទោះជាបទ Cover នោះល្បីក៏ដោយ។

យ៉ាងណាក៏ដោយ នៅពេលពេលនេះ កញ្ញា ធឿន លីលី មិនត្រឹមតែធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយការជ្រើសរើសយកបទចម្រៀងមកប្រឡងនោះទេ ក៏ប៉ុន្តែនាងថែមទទួលបានភាពជោគជ័យក្នុងវគ្គ Judge’s House ដែលអាចបន្តទៅកាន់វគ្គ Live Show នាអាទិត្យក្រោយថែមទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ធឿន លីលី
ធឿន លីលី
ធឿន លីលី
ធឿន លីលី
បទ «អារម្មណ៍េពេលខូចចិត្ត»
បទ «អារម្មណ៍េពេលខូចចិត្ត»
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T