ខ្លាំងបាត់! បុរសម្នាក់រៀបការជាមួយមិត្តស្រីទាំងពីរ ព្រោះមិនចង់ឲ្យនរណាម្នាក់ឈឺចាប់ (មានវីដេអូ)

//s5.kh1.co/d0/d097854859b0123b9294ddd0d3791481174fa6c8.jpg
សង្គម

 ២១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ថ្មីៗកន្លងទៅនេះ ផ្ទុះការភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ក្រោយបុរសម្នាក់សម្រេចចិត្តរៀបការជាមួយមិត្តស្រីទាំងពីរ ព្រោះមិនចង់ឲ្យនរណាម្នាក់ឈឺចាប់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍មួយ រវាងបុរសម្នាក់រៀបការជាមួយមិត្តស្រីទាំងពីររបស់គាត់នៅក្នុងពេលតែមួយ បានប្រារព្ធធ្វើឡើងនៅខេត្ត West Kalimantan ប្រទេសឥណ្ឌូនេស៊ី។ សម្រាប់ពិធីអាពាហ៍ពិពាហ៍នេះដែរ មិនត្រូវបានរៀបចំអធិកអធមទេ គ្រាន់តែមានការចូលរួមពីសំណាក់បងប្អូន ឪពុកម្ដាយទាំងសងខាង និងចាស់ទុំក្នុងភូមិមកឲ្យពរជ័យដល់ពួកគេទាំងបីតែប៉ុណ្ណោះ។

កូនក្រមុំទាំងពីរ
កូនក្រមុំទាំងពីរ
កូនកំលោះនិងកូនក្រមុំទាំងពីរ
កូនកំលោះនិងកូនក្រមុំទាំងពីរ

បុរសនោះបាននិយាយថា៖

«ខ្ញុំមិនអាចស៊ូទ្រាំឃើញនរណាម្នាក់ឈឺចាប់បានទេ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តរៀបការជាមួយពួកគេទាំងពីរក្នុងពេលតែមួយ។»

គួរឲ្យដឹងដែរថា សម្រាប់អាពាហ៍ពិពាហ៍មួយនេះចំណាយប្រាក់អស់ត្រឹមតែ ១០០,០០០រ៉ូពៀ (៧ដុល្លារអាមេរិក)ប៉ុណ្ណោះ។

ក្រោយពីវីដេអូពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ល្បីល្បាញនៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនផ្ទុះសំណើចនិងអបអរ ប៉ុន្ដែសម្រាប់មហាជនមួយចំនួនទៀត បានបញ្ចេញមតិថា ពួកគេទាំងបីនាក់អាចនឹងរស់នៅមិនចុះសម្រុងគ្នាទៅថ្ងៃខាងមុខ៕ 

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T