កូរ៉េខាងត្បូង៖ ក្នុងថ្ងៃទី២០ ខែសីហា តារាសម្តែងLee Pil Mo និងភរិយាSeo Soo Yeon បានចែករំលែកព័ត៌មាន អំពីកូនប្រុសដំបូងរបស់ពួកគេ ទៅកាន់អ្នកគាំទ្រតាមរយៈ ប្រព័ន្ធសង្គមInstagram។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តារាប្រុសរូបនេះបាន សរសេរថា៖
“Oingi របស់ពួកយើងបាន ចាប់កំណើតមកយ៉ាងស្រស់ស្អាត។ បន្ទាប់ពីចំណាយពេល ១៣ម៉ោងក្នុងបន្ទប់សម្រាល។ អរគុណខ្លាំងណាស់Soo Yeon ដែលបានជំនះនៅ ស្ថានភាពដ៏លំបាកមួយនេះ។ ខ្ញុំនឹងសន្យាថានឹង ធ្វើជាឳពុកដ៏ល្អម្នាក់ ផ្តល់នូវអ្វីគ្រប់យ៉ាង ដែលខ្ញុំអាចធ្វើបាន។ ខ្ញុំនឹងបីបាច់ថែរក្សាអ្នក ឲ្យក្លាយជាក្មេងប្រុសម្នាក់ ដែលអាចផ្តល់នៅតម្លៃជាវិជ្ជមាន នឹងក្លាយជាបុគ្គលដ៏មានឥទ្ធិពលល្អមា្នក់ សម្រាប់អ្នកគ្រប់គ្នា ដែលនៅជុំវិញខ្លួនអ្នក។ សូមលូតលាស់ឡើង ដោយសុខភាពល្អ។ ហើយខ្ញុំក៏សូមអរគុណ អស់ពីបេះដូងដល់អ្នកដែលបាន ចូលរួមជូនពរមកដល់ពួកយើង។ អរគុណខ្លាំងណាស់។”
ខាងភ្នាក់ងាររបស់ តារាសម្តែងប្រុសLee Pil Mo បានបញ្ជាក់ថា៖
“ភរិយារបស់Lee Pil Mo អ្នកនាងSeo Soo Yeon បានផ្តល់កំណើតឲ្យកូនប្រុសដំបូងរបស់ពួកគេ កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ។”
ពួកគេក៏បានបញ្ជាក់ថែមទៀតថា ស្ថានភាពសុខភាពរបស់ ម្តាយនឹងទារកគឺល្អនោះទេ៕



