មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! មួយដៃ ខ្ទាតចេញក្រៅសង្វៀន (មានវីដេអូ)

//s4.kh1.co/68/68e3ea036759a4314a8c51c62ffc7ac0268d7e5f.jpg
កីទ្បា

 ១៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯក Boostrong វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃសៅរ៍ កន្លងទៅ កីឡាករ ឆៃ សារ៉ា បានប្រកួតឈ្នះកីឡាករ យ៉ាន់ ខេមរា ដោយផ្ដួល យ៉ាន់ ខេមរា ឲ្យសន្លប់នៅក្នុងទឹកទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតចាប់ផ្ដើមដំបូង កីឡាករទាំងពីររូបមិនសូវសម្រុកគ្នាប៉ុន្មាននោះទេ ប៉ុន្តែចាប់ចូលទឹកទីពីរ កីឡាករទាំងពីរបានព្យាយាមប្ដូរដៃគ្នាទៅវិញទៅមកខ្លាំងៗ ដែលបានធ្វើឲ្យទស្សនិកជនទស្សនាផ្ទាល់ និងទូរទស្សនិកជនដែលតាមដានតាមរយៈកញ្ចក់ទូរទស្សន៍ជក់ចិត្តជាខ្លាំង។ ប៉ុន្តែជាលទ្ធផល នៅទឹកទី៤ សិស្សគុនមកពីក្លិបក្រសួងការពារជាតិ ឆៃ សារ៉ា បានវាយមួយដៃ ឲ្យយ៉ាន់ ខេមរា ខ្ទាតចេញពីសង្វៀន និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ ១០មិនដឹងខ្លួន។

គួរបញ្ជាក់ផងដែរ ចំពោះជ័យជម្នះនោះ ឆៃ សារ៉ា នឹងត្រូវឡើងទៅជួបកីឡាករ វង្ស វិឆ័យ ដើម្បីដណ្ដើមមេដាយមាស ជាមួយនឹងទឹកប្រាក់ ២០លានរៀល៕

ចង់ដឹងថា ឆៃ សារ៉ា វាយ យ៉ាន់ ខេមរា ឲ្យខ្ទាតចេញពីសង្វៀនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T