ទើបតែភ្ជាប់ពាក្យហើយ សង្សារចាស់របស់ Dome នាង Ploy សរសេរសារលើ រូបភ្ជាប់ពាក្យលោកបែបនេះ

//s5.kh1.co/7a/7ad487d137304b48e2a25c96a759835f6ea328d4.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃទី ១០ ខែកក្កដា កន្លងទៅថ្មីៗនេះ លោក​ Dome Pakornlam និងមិត្តស្រីរបស់លោកនាង Metal Sukkhao បានប្រារព្ធពិធីភ្ជាប់ពាក្យជាមួយគ្នា ដែលធ្វើឲ្យផ្អើលអស់សិល្បៈថៃមិនតិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលដែលទើបតែភ្ជាប់ពាក្យហើយប៉ុន្មានថ្ងៃ លោក Dome ក៏បានបង្ហោះរូបមួយសន្លឹកជាមួយអនាគតភរិយារបស់ខ្លួន នាង Metal ក្នុងសម្លៀកបំពាក់ប្រពៃណីដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ 

“អរគុណសម្រាប់ពាក្យជូនពររបស់អ្នកទាំងអស់គ្នា អរគុណសម្រាប់ការជូនពរពួកយើង”។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គ្រាន់តែលោក Dome បង្ហោះរូបមិនទាន់បានប៉ុន្មានផង ស្រាប់តែនាង Ploy Chermarn ដែលត្រូវជាអតីតមិត្តស្រីរបស់លោក បានចេញមុខមកសរសេរសារមួយឃ្លា ក្នុងរូបនោះថា៖ 

“អបអរសាទរបង Dome និងអូន Metal។ មួយគូនេះពិតជាគួរឲ្យស្រលាញ់ខ្លាំងបំផុត។ ខ្ញុំស្រលាញ់អ្នកទាំងពីរ”។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះមិននឹកស្មានថា អតីតសង្សារចាស់របស់លោក Dome មកជូនពរលោកបែបនេះទេ។ ក៏ប៉ុន្តែទាំងនេះក៏បានបង្ហាញឲ្យឃើញថា បើទោះជាអ្នកទាំងពីរចែកផ្លូវគ្នា ក៏ពួកគេនៅតែមានទំនាក់ទំនងល្អ និងជាមិត្តនឹងគ្នាដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Ploy Chermarn
Ploy Chermarn
Ploy Chermarn
Ploy Chermarn
Dome និង Metal
Dome និង Metal
Dome និង Metal
Dome និង Metal
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T