ភ្នំពេញ៖ ចាប់តាំងពីមហាជននាំគ្នាចាប់អារម្មណ៍ និងផ្តល់ការគាំទ្រដល់បេក្ខភាព កម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor កញ្ញា លៀង ចាន់ឡា មក គេសង្កេតឃើញថា បេក្ខភាពរូបនេះកាន់តែមានឱកាសបង្ហាញមុខ និងបានស្គាល់តារាៗជាច្រើននៅលើបណ្តាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្របពេលជាមួយគ្នានេះ ដោយសារតែប្រជាប្រិយភាពរបស់កញ្ញា ចាន់ឡា កាន់តែល្បី ស្រាប់តែថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពេលដែលមហាជនឃើញ ចាន់ឡា មានឱកាសយ៉ាងពិសេស ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី មានឈ្មោះថា “ចម្រៀងគ្រួសារខ្មែរ”។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ កញ្ញា លៀន ចាន់ឡា បានបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា “អ្នកម្តាយកំសត់” ដែលធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែកតាម ដោយសារតែសម្លេងដ៏សែនពីរោះរបស់នាង។
ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងដ៏គួរឲ្យរំភើបចិត្ត សម្រាប់កញ្ញា លៀន ចាន់ឡា ព្រោះថាខណៈនាងកាន់តែទទួលបានការគាំទ្រពីសំណាក់មហាជន ហើយនាងក៏កាន់តែមានឱកាសបង្ហាញមុខក្នុងកម្មវិធីជាច្រើន និងមានការងារក្នុងសិល្បៈមិនចាញ់តារាស្រករក្រោយនោះទេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ចង់ដឹងថា ចាន់ឡា ច្រៀងបទ «អ្នកម្តាយកំសត់» ពីរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖