បរទេស៖ ពេលនេះកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ កំពុងតែទទួលការចាប់អារម្មណ៍ និងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទាំងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញថា សូម្បីតែជនបរទេសមួយចំនួន ក៏ចាប់អារម្មណ៍នឹងកម្មវិធី X Factor Cambodia រដូវកាលទី១នេះដែរ រហូតដល់ថ្នាក់មានឆាណេលយូធូបបរទេសដ៏ល្បីមួយ ដែលមានអ្នក Subscribe រាប់លានមានឈ្មោះថា Top Talent បានបង្ហាញមុខបេក្ខភាពក្នុងប្រទេសកម្ពុជា ៥ នាក់ ដែលពួកគេចាត់ទុកថា ជាបេក្ខភាពកំពូលទាំង៥ល្អជាងគេ ក្នុងវគ្គ Audition ដំបូងនេះ។
ក្នុងនោះដែរ បេក្ខភាពដែលត្រូវបានឆាណេលបរទេសជ្រើសរើសមានដូចជា បេក្ខភាព កែវ ច័ន្ទដាលីន ច្រៀងបទ «I Have Nothing» បេក្ខភាព អួន រតនៈបណ្ឌិត ច្រៀងបទ «Perfect» បេក្ខភាព ធឿន លីលី ច្រៀងបទ «Havana» បេក្ខភាព សេង ផានិត ច្រៀងបទ «Your Man» និងបេក្ខភាពកំពូលជាងគេគឺ ពិន ណាតច័ន្ទឆដា ច្រៀងបទ «Halo»។
យ៉ាងណាក្តី ទាំងនេះគឺជាមោទនភាពមួយសម្រាប់ប្រទេសយើង ព្រោះថាដោយសារតែការមើលឃើញពីសមត្ថភាពមិនធម្មតារបស់បេក្ខភាពក្នុកម្មវិធី X Factor Cambodia រដូវកាលទី១ ដូច្នេះហើយទើបពូកគេជ្រើសរើសយកមកបង្ហាញកំពូលទាំង៥បែបនេះ។
គួររម្លឹកដែរថា ទោះយ៉ាងណាក៏ដោយ មកទល់ពេលនេះ សម្រាប់បេក្ខភាពដែលត្រូវបានឆាណេននេះជ្រើសជាកំពូលទាំង ៥ មានអ្នកខ្លះបានធ្លាក់នៅវគ្គ Bootcamp ទៅហើយ។ យ៉ាងណាក្តី មានតែរង់ចាំមើលបន្តទៀតថា តើបេក្ខភាពដែលនៅសល់ទាំងនេះ នៅតែរក្សាតំណែងកំពូលរបស់ពួកគេដែរឬទេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖




