ភ្នំពេញ៖ ខណៈពេលព័ត៌មានរបស់បេក្ខភាព X Factor Cambodia កញ្ញា លៀង ចាន់ឡា កំពុងតែល្បី ដោយមានមហាជនជាច្រើននាំគ្នា ជួយលើកទឹកចិត្ត និងជួយជាសម្ភារៈផ្សេងៗ ដើម្បីជួយលើកសម្រស់របស់នាងថែមទៀតនោះ ស្រាប់តែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានចេញមុខ បង្ហាញពីអារម្មណ៍ខ្លួន និងមានកាដូពិសេសសម្រាប់បេក្ខភាពរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ លោក អ៊ីណូ បានសរសេរសារយ៉ាងវែង បង្ហោះនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖
គួររម្លឹកដែរថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ លោក អ៊ីណូ ធ្លាប់ជួបបេក្ខភាពមួយរូបគឺកញ្ញា នាង គន្ធា ដែលជាបេក្ខភាព ក្នុងកម្មវិធីលំដាប់ពិភពលោករបស់ប៉ុស្តិ៍ហង្សមាសដូចគ្នា ដោយនិពន្ធបទចម្រៀងឲ្យនាង ហើយមិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងជួយជ្រោមជ្រែងនាងរហូតបានចូលធ្វើជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេថែមទៀត។ ដូច្នេះហើយ ទាំងនេះបានធ្វើឲ្យមហាជនទន្ទឹងមើលថា តើវាសនារបស់ លៀង ចាន់ឡា អាចដូចកញ្ញា នាង គន្ធាទេ ក្រោយពីមានការចេញមុខពីលោក អ៊ីណូបែបនេះ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?