កូរ៉េខាងត្បូង ៖ តារាចម្រៀងប្រុសល្បីឈ្មោះ Jimin សមាជិកក្រុម BTS គឺជាតារាប្រុសកូរ៉េដំបូងបង្អស់ ដែលទទួលបានចំនួន ៥០លាន streams នៅក្នុង Spotify ជាមួយនឹងបទចម្រៀងល្បីៗដល់ទៅ ៣បទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀងទោលរបស់ Jimin ទាំង៣ ដែលទទួលបានការចូលស្ដាប់ច្រើនជាង ៥០លាន streams រួមមានបទ Lie បទ Intro: Serendipity និង Serendipity (Full Length Edition)។
ក្នុងនោះដែរ សិល្បករកូរ៉េចុងក្រោយបង្អស់ ដែលទទួលបានការគាំទ្រប្រហាក់ប្រហែលនឹង Jimin គឺមានតែ PSY ម្នាក់ប៉ុណ្ណោះ ប៉ុន្តែមានតែបទចម្រៀង ២បទទេ គឺបទ Gangnam Style និងបទ Gentleman។
មិនត្រឹមតែប៉ុណ្ណោះទេ បទចម្រៀងដទៃទៀតរបស់ Jimin ត្រូវបានគេរំពឹងទុកថា នឹងទទួលបាន ៥០លាន streams ជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណជា ៧ខែមុខនេះ៕
ទស្សនារូបភាពខាងក្រោម ៖




