បាត់មុខយូរនៅល្អដដែល!! ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ម៉ឺន សុភា ផ្ដួលម្ចាស់ខ្សែក្រវ៉ាត់ថៃ ត្រឹមទឹកទី2 (មានវីដេអូ)

//s5.kh1.co/15/1532330c0c6fd7dbb41314232e2835fb4d3eb127.jpg
កីទ្បា

 ០៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកលេខ ១ គូបូតា របស់ស្ថានីយ៍ទូរទស្សន៍កាលពីយប់ថ្ងៃសុក្រ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ម៉ឺន សុភា បានប្រកួតឈ្នះកីឡាករជើងខ្លាំងមកពីប្រទេសថៃ ឈីងឆ័យ ដោយផ្ដួលឲ្យបោះបង់ការប្រកួតត្រឹមទឹកទី ២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតចាប់ផ្ដើមទឹកទី១ សិស្សគុនមកពីក្លិបក្រសួងការពារជាតិ ម៉ឺន សុភា បានព្យាយាមទាត់ជន្ទល់ក្រោមខ្លាំងៗ ទៅលើកីឡាករថៃ រហូតដល់ចុងទឹកកីឡាករថៃ ឈីងឆ័យ ត្រូវបានអាជ្ញាកណ្ដាល លោក ម៉ី រតនៈ រាប់ម្ដង។ យ៉ាងណាមិញ គ្រាន់តែចូលដល់ទឹកទីពីរភ្លាម ម៉ឺន សុភា បានទាត់ជើងក្រោមកីឡាករថៃឲ្យងើបមិនរួច និងបោះបង់ការប្រកួតតែម្ដង៕

ចង់ដឹងថាការប្រកួតនោះ ម៉ឺន សុភា ផ្ដួលម្ចាស់ខ្សែក្រវ៉ាត់ថៃ ឲ្យសន្លប់ដូចម្ដេចនោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T