ភ្នំពេញ៖ បច្ចុប្បន្ន គេសង្កេតឃើញថា អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាចម្រៀងដែលតែងតែរិះរកនូវបទចម្រៀងថ្មីៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តនោះ មួយរយៈចុងក្រោយនេះបានបង្ហោះសារនៅលើ គណនីហ្វេសប៊ុកផ្លូវរបស់ខ្លួន ប្លែកៗដែលជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់នាងមានការងឿងឆ្ងល់ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅមុននេះបន្តិចអ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះបទចម្រៀងថ្មីរបស់ខ្លួន នៅលើគណនីហ្វេសប៊ុកដែលមានចំណងជើងថា៖«មេម៉ាយមានអីមិនល្អ» ស្ដាប់ហើយមានអារម្មណ៍ថាចាក់ដោតខ្លាំងទៅលើប្រិយមិត្តស្រីៗតែម្ដង។
ក្នុងបទចម្រៀងនោះផងដែរ អ្នកនាង ទូច ស្រីល័ក្ខ បានច្រៀងរៀបរាប់ពីជីវិតស្រ្ដីមេម៉ាយ ត្រូវគេមើលងាយ ស្ដាប់រួចហើយស្ទើរតែទប់ទឹកភ្នែកមិន។
គួរឲ្យដឹងផងដែរថា រាល់ការបង្ហោះរបស់តារាចម្រៀងស្រី ពោរពេញទៅដោយមនោសញ្ចេតនា អ្នកនាង ទូច ស្រីល័ក្ខ នាពេលកន្លងមក គ្រាន់តែជាអារម្មណ៍នៅក្នុងបទចម្រៀងតែប៉ុណ្ណោះ៕
តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនាបទចម្រៀងទាំងអស់គ្នា៖