ភ្នំពេញ៖ ស្របពេលសន្និសីទផ្សព្វផ្សាយការបណ្តាក់ទុននៅខេត្ត Kien Giang ក្រោមទស្សនទាន «Kien Giang-តំបន់ដ៏មានសក្តានុពល និងផ្តល់ឱកាសជាច្រើនសម្រាប់ការបណ្តាក់ទុន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ត្រូវបានរៀបចំឡើង ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីប្រកាសពីផែនការរបស់ខ្លួនដើម្បីបើកផ្លូវហោះហើរថ្មី និងបង្កើនការហោះហើរទាំងទៅទាំងមកពីកោះ Phu Quoc ដែលជាគោលដៅទេសចរណ៍ក្នុងតំបន់ឆ្នេរដ៏មានប្រជាប្រិយភាពមួយរបស់វៀតណាម។ ការប្រកាសក្នុងកម្មវិធីដ៏អឹកធឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងមេដឹកនាំជាន់ខ្ពស់ជាច្រើនទៀតក្នុងជួររដ្ឋាភិបាលរបស់វៀតណាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីអបអរ
និងស្វាគមន៍ផ្លូវហោះហើរថ្មីៗជាច្រើន និងការបង្កើនការហោះហើរឥតឈប់ឈរក្រុមហ៊ុន Vietjet
នឹងផ្តល់សំបុត្រចំនួន ៨៥,០០០ សន្លឹក មានតម្លៃចាប់ពី ០ (សូន្យ)
ដុល្លារអាមេរិក។សំបុត្រក្នុងប្រមូ៉សិនទាំងនេះ
អាចរកជាវបានចាប់ពីពេលនេះរហូតដល់ចុងខែ កក្កដា នាថ្ងៃទី៣១ ឆ្នាំ២០១៩
ខណៈដែលពេលវេលានៃការធ្វើដំណើរអាចធ្វើឡើងពេលណាក៏បាន
ពោលគឺចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៩
សម្រាប់ផ្លូវហោះហើរក្នុងស្រុកដែលភ្ជាប់ពីកោះ Phu
Quoc ទៅកាន់ទីក្រុងហាណូយ ទីក្រុង Hai
Phong និងទីក្រុងហូជីមិញ។
សម្រាប់ផ្លូវហោះហើរអន្តរជាតិដែលភ្ជាប់ពីកោះ Phu
Quoc ទៅកាន់ទីក្រុងហុងកុង និងទីក្រុង
Incheon កាលបរិច្ឆេទនៃការធ្វើដំណើរអាចធ្វើឡើងចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ទី២៥ ខែមិថុនា
ឆ្នាំ២០២០។
សំបុត្រក្នុងប្រមូ៉សិនដ៏ពិសេសទាំងនេះ
អាចរកជាវបាន នៅលើគ្រប់បណ្តាញទាំងអស់ដូចជា លើគេហទំព័ររបស់ Vietjet គឺ www.vietjetair.com កម្មវិធីដំឡើងលើឧបករណ៍ចល័ត «Vietjet Air» ឬ www.facebook.com/vietjetvietnam (ដោយគ្រាន់តែចុចលើប្រអប់ «Booking»)។ ការទូទាត់ប្រាក់ អាចធ្វើឡើងយ៉ាងងាយស្រួលជាមួយនឹងសមាគម Vietjet Skyclub
ដោយប្រើកាតឥណពន្ធ និងឥណទានអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union។
ការបន្តការពង្រីកឥតឈប់ឈរលើផ្លូវហោះហើរអន្តរជាតិ
និងក្នុងស្រុករបស់ Vietjet
បង្កើតឲ្យមានឱកាសដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរបែបអាជីវកម្ម
និងទេសចរណ៍ពីប្រទេសកម្ពុជា។ ការធ្វើដំណើរពីខេត្តសៀមរាប ក្រុមហ៊ុន Vietjet
ផ្តល់ការហោះហើរជាប្រចាំថ្ងៃ និងដោយផ្ទាល់ទៅកាន់ទីក្រុងហាណូយ។
ការធ្វើដំណើរអាចធ្វើឡើងដោយងាយស្រួលជាមួយនឹងកម្រិតនៃសំបុត្រហោះហើរជាច្រើនប្រភេទ
ក៏ដូចជាជាមួយនឹងតម្លៃសមរម្យ និងផ្លូវហោះហើរជាច្រើនជម្រើស។
ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស រួមជាមួយនឹងសេវាដ៏រំភើប និងប្រកបដោយគុណភាព
ដែលត្រូវបានផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet លើរាល់ការហោះហើរទាំងអស់។
ការហោះហើររបស់ Vietjet ក៏បានក្លាយជាស្ពានដ៏សំខាន់ក្នុងការផ្សារភ្ជាប់វិស័យពាណិជ្ជកម្ម
និងទេសចរណ៍ផងដែរ។ ស្របពេលដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ច
និងទេសចរណ៍ជាសក្តានុពលដ៏គួរឲ្យចាប់អារម្មណ៍ កោះ Phu Quoc និងខេត្ត Kien Giang
ត្រូវបានរំពឹងទុកថា នឹងក្លាយជាតំបន់មានសេដ្ឋកិច្ចឈានមុខគេ នៅភាគខាងត្បូងប្រទេស
និងជាគោលដៅដែលមានការទាក់ទាញរួចជាស្រេចសម្រាប់អ្នកទេសរណ៍
និងអ្នកវិនិយោគកម្ពុជា ជាពិសេសការធ្វើដំណើរដោយផ្លូវអាកាសកាន់តែមានអត្ថប្រយោជន៍ជាងមុន។
Vietjet បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយ ដែលទទួលបានការគាំទ្រពីអ្នកដំណើររាប់លាននាក់
ដោយសារតែការផ្តល់ជូនប្រមូសិនដ៏រំភើបជាច្រើន កម្មវិធីកម្សាន្តផ្សេងៗ
ជាពិសេស ក្នុងអំឡុងពេលរដូវបុណ្យទាននានា។ Vietjet
ផ្តល់ជូនដល់អ្នកដំណើរនូវបទពិសោធន៍ហោះហើរនៅលើយន្តហោះថ្មី
ដែលបំពាក់ដោយកៅអីអង្គុយប្រកបដោយផាសុខកភាព និងផ្តល់ជូនម្ហូបអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ ដែលបម្រើជូនដោយបុគ្គលិកដ៏ស្រស់ស្អាត
និងប្រកបដោយភាពរួសរាយរាក់ទាក់ និងសេវាបន្ថែមដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត៕