ភ្នំពេញ៖ ខណៈពិធីមង្គលការ ដ៏មហាឱឡារិក របស់មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ មានភ័ព្វ វាសនាខ្ពស់ ស្រីតូច ចំណាន កាន់តែខិតជិតចូលមកដល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នេះ ប្រភពពី មន្រ្តីស្និទ្ធនឹង ឧកញ៉ាសម្បូរទ្រព្យ មួយចំនួន បានបង្ហើប ឲ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង បាន ត្រៀមរកអ្នកកំដរ ដែលមាន ឋានៈជា ឧកញ៉ាដូចគ្នា ចំនួន៣រូប រួចរាល់ហើយ ដោយឧកញ៉ាទាំងនោះ ត្រូវបានគេ ទម្លាយឈ្មោះ ឲ្យដឹងក្នុង លក្ខណៈចុងមាត់ ចុងកបំផុត។

ប្រភពព័ត៌មានខាងលើបានព្រលយល្ហៀងៗមកថាឧកញ៉ាជាអ្នកកំដរកូនកំលោះទាំង ៣នាក់នោះ រួមមាន លោក ឧកញ៉ា ប៉េង ហួត ជាម្ចាស់បុរី ប៉េង ហួត លោកឧកញ៉ា ប៊ុន ហៃ ជាអគ្គនាយក ក្រុមហ៊ុនបុ រីភ្នំពេញថ្មី និងឧកញ៉ា ម្នាក់ទៀត ឈ្មោះ ហុង ជាម្ចាស់ហាង ពេជ្រដ៏ធំមួយ នៅក្នុងទីក្រុង ភ្នំពេញ។ ជាមួយគ្នានេះ ភរិយារបស់លោក ឧកញ៉ា ទាំង៣នេះ ក៏នឹងក្លាយជា អ្នកកំដរខាង កូនក្រមុំផងដែរ ។

សូមបញ្ជាក់ថា ពិធីមង្គលការលំដាប់ មហាសេដ្ឋីគឺអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ដែល ពិធីមង្គល ការនេះ នឹងប្រារព្ធទៅ នៅថ្ងៃទី២០ ខែមីនាខាងមុខនេះ ដោយលោក ឧកញ៉ា រៀបចំពិធីជប់លៀង ពេលល្ងាច នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចំនួន៥ អាគារជាប់គ្នា (L,k,J,I,H) ហើយមង្គលការនេះ មានវត្ត មានភ្ញៀវ កិត្តិយស អ្នកមុខអ្នក ការរាប់ពាន់នាក់ អញ្ជើញចូលរួ មអបអរសាទរ ថ្ងៃមង្គលការ ជូនពរជ័យ ដល់គូស្វាមី ភរិយាមួយគូ នេះក្នុងនោះក៏មានថ្នាក់ដឹក នាំកំពូលៗ របស់ រាជរដ្ឋាភិបាល អញ្ជើញ ជាកិត្តិយសចូលរួម ដ៏ខ្ពង់ ខ្ពស់ផងដែរ ៕

ចុចអាន៖ មកមើល សកម្មភាពរៀបចំតុបតែង នៅភូមិគ្រឹះ អ្នកឧកញ៉ា គិត ម៉េង បន្តិចមើល!









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]