ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយអ្នកនាង ម៉ៅ ចំណាន នឹងត្រូវចាប់ផ្តើម ទាំងនៅភូមិគ្រឹះ និងនៅកោះពេជ្រ ចំនួន៥អគារ L-K-J-I-H ហើយដូចដែល ប្រិយមិត្តខ្មែរឡូត ធ្លាប់បានជ្រាបមុនៗមកហើយថា ការចំណាយអាចដល់ខ្ទង់ លានដុល្លារឯណោះ។

គ្រាន់តែលឺដល់ខ្ទង់ ទឹកប្រាក់ដែលត្រូវចំណាយ ប្រិយមិត្ត ច្បាស់ជាអន្ទះសារ ចង់ដឹងចង់ឃើញ ថាតើការរៀបចំតុបតែង នឹងពិសេសយ៉ាងណាទៅ!។ យោងតាមប្រភពមួយលើហ្វេសប៊ុក ឲ្យដឹងថា ការតុបតែងលម្អ នៅភូមិគ្រឹះ អ្នកឧកញ៉ា គិត ម៉េង បានរួចរាល់ស្រេចបាច់ អស់ហើយ ដោយក្នុងនោះ គេឃើញ ការលម្អផ្ទាំងផ្កាមានក្បូរក្បាច់ យ៉ាងស្រស់ស្អាត នៅខាងក្នុងរោងជ័យ ហើយប្រភពឲ្យដឹងដែរថា មានការបំពាក់ម៉ាស៊ីនត្រជាក់ រហូតដល់ ៥០គ្រឿងឯណោះ។

ក្រៅពីការរៀបចំតុបតែង ប្រភពក្រៅផ្លូវការ ក៏បានឲ្យដឹងទៀតថា កូនកំលោះ ត្រូវបានលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាអ្នកដឹកដៃ រីឯកូនក្រមុំវិញ ដឹកដៃដោយ លោកជំទាវ ហ៊ីង ប៊ុនហៀង៕

សូមប្រិយមិត្តវេបសាយខ្មែរឡូត ទស្សនានូវកម្រងរូបភាពមួយចំនួន ដែលត្រូវបានបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក៖







វត្ថុអនុស្សាវរីយ៍សំរាប់ជូនភ្ញៀវ


វត្ថុអនុស្សាវរីយ៍សំរាប់ជូនភ្ញៀវ








ចុចអាន៖ មកទស្សនា កម្រងរូបភាព នៃពិធីសូត្រមន្ត របស់អ្នកឧកញ៉ា គិត ម៉េង នៅរសៀលថ្ងៃនេះ!


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]