ភ្នំពេញ៖ នៅទីបំផុត ថ្ងៃអាពាហ៍ពិពាហ៍ របស់លោក ឧកញ៉ា គិត ម៉េង ដែលជា សេដ្ឋីវ័យក្មេង និងអតីត សិល្បៈការិនី ស្រីតូច ចំណាន ដែលមាន ឈ្មោះពិត ម៉ៅ ចំណាន បានប្រកាស ជាផ្លូវការហើយ បន្ទាប់ពីធៀបការ របស់អ្នកទាំងពីរ ត្រូវបានចែកអញ្ជើញ ដល់ភ្ញៀវកិត្តិយស ជាច្រើន ហើយត្រូវបាន បែកធ្លាយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ទៀតផង។ 


ស្រីតូច ចំណាន និងឧកញ៉ា គិត ម៉េង

ដោយយោងទៅតាម លិខិតអញ្ជើញ នៃពិធីសិរីមង្គល អាពាហ៍ពិពាហ៍ របស់កូនកំលោះ គឺលោកឧកញ៉ា គិត ម៉េង និងកូនក្រមុំ អ្នកស្រី ម៉ៅ ចំណាន នឹងប្រារព្វធ្វើឡើង នៅថ្ងៃសុក្រ ទី២០ ខែមិនា ឆ្នាំ២០១៥នេះ និងទទួលលៀង សាយភោជន៍ នៅវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃនោះដែរ នៅឯមជ្ឈមណ្ឌល សន្និបាទ និងពិពណ៏ កោះពេជ្រ ចំនួន៥អគារ គឺអាគារ L, អាគារ K, អាគារ J, អាគារ I និងអាគារ H។

ជាមួយគ្នានេះដែរ នៅក្នុងថ្ងៃ ពិធីមង្គលការ របស់អ្នកទាំង២ គេបានរំពឹងទុកថា នឹងមានភ្ញៀវកិត្តិយស អ្នកជំនួញ ឯកឧត្តម មន្រី្តជាន់ខ្ពស់ និងអ្នកសិល្បៈ ជួរមុខ ជាច្រើន ចូលរួម យ៉ាងអធិកអធម។ ពិធីមង្គលការនេះដែរ ត្រូវគេប៉ាន់ប្រមាណថា ប្រហែលអាចនឹង ចំណាយប្រាក់ រាប់លានដុល្លារ ផងដែរ។ 

ដោយ៖ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]