កម្សាន្ត៖ ខណៈមិនមានការឆ្លើយតបទៅនឹង ពាក្យចចាមអារ៉ាមថា មានផ្ទៃពោះជាមួយនឹង លោក Timothee Chalamet ទេនោះ តែតារាស្រី Kylie Jenner ហាក់បានបដិសេធទាំងស្រុងនូវព័ត៌មាននេះ ដោយបានថតវីដេអូបង្ហាញពីពោះរាបស្មើរបស់ខ្លួន គ្មានសញ្ញានៃការមានផ្ទៃពោះសោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងវីដេអូដែលបានបង្ហោះនៅលើ Instagram Kylie Jenner បានពាក់អាវយឺតពណ៌ស និងខោខូវប៊យ ព្រមទាំងបានលើកអាវរបស់នាងឡើង ដើម្បីបង្ហាញឲ្យឃើញ ពីចង្កេះតូចស្លីមស្អាត របស់នាង។
គួររំឮកផងដែរថា តារាស្រី Kylie Jenner និង លោក Timothee Chalamet បានទាក់ទងគ្នាតាំងពីឆ្នាំមុន ដោយបានប្រកាសពីទំនាក់ទំនងរបស់ពួកគេកាលពីខែកញ្ញា ហើយពួកគេបានចូលរួមកម្មវិធីមួយចំនួនជាមួយគ្នា និងបង្ហាញភាពស្និទ្ធស្នាលជាសាធារណៈ។ តែយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះ ត្រូវបានលេចលឺពីពាក្យចចាមអារ៉ាមថា បានបែកបាក់គ្នា នៅពេលដែលពួកគេមិនបានបង្ហាញខ្លួនជាមួយគ្នា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖