ក្រោយលែងលះគ្នា៥ឆ្នាំ Song Joong Ki បានត្រឹមធ្វើបែបនេះ ពេល Song Hye Kyo ឡើងនិយាយលើឆាក

//s9.kh1.co/db/dbeb1c9bc87261dcd01dd3165251c042a781c7c3.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២៤ ៨ព្រឹក · ១១ ថ្ងៃមុន

អ្វីដែលគេកត់សម្គាល់គឺទាំង Song Hye Kyo ដែលអ្នកគ្រប់គ្នាស្គាល់ក្នុងនាមជា "ហាន់ ជីអ៊ុន" និងអតីតស្វាមី Song Joong Ki សុទ្ធតែបង្ហាញវត្តមានក្នុងកម្មវិធីនេះដូចគ្នា

កូរ៉េខាងត្បូង៖ កម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards ដែលប្រព្រឹត្តិទៅលើកទី៦០ នៅថ្ងៃទី៧ខែឧសភាកន្លងទៅនេះ មានការរៀបចំឡើងយ៉ាងអធឹកអធម ដោយមានការចូលរួមពីសំណាក់តារាសម្ដែងស្រីប្រុសជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Hye Kyo និង Song Joong Ki
Song Hye Kyo និង Song Joong Ki

ក្នុងនោះ អ្វីដែលគេកត់សម្គាល់គឺទាំង Song Hye Kyo ដែលអ្នកគ្រប់គ្នាស្គាល់ក្នុងនាមជា "ហាន់ ជីអ៊ុន" និងអតីតស្វាមី Song Joong Ki សុទ្ធតែបង្ហាញវត្តមានក្នុងកម្មវិធីនេះដូចគ្នា ធ្វើឲ្យវាក្លាយជាលើកដំបូងហើយដែល អតីតស្វាមីភរិយាមួយគូនេះ បង្ហាញខ្លួនក្នុងកម្មវិធីតែមួយ ក្រោយប្រកាសលែងលះនាឆ្នាំ២០១៩រួចមក។

Song Hye Kyo ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024
Song Hye Kyo ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024
Song Joong Ki ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024
Song Joong Ki ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024

ការបង្ហាញវត្តមានរបស់ពួកគេធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងថាតើ ពួកគេបង្ហាញកាយវិការយ៉ាងម៉េចខ្លះដាក់គ្នា ប៉ុន្តែគេសង្កេតឃើញថា នៅពេល Song Hye Kyo បានឡើងទៅប្រកាសពានរង្វាន់ "តារាសម្ដែងស្រីឆ្នើមបំផុតប្រចាំឆ្នាំ" នោះ កាំមេរ៉ាស្រាប់តែបញ្ចាំងទៅរក អតីតស្វាមីរបស់នាង Song Joong Ki ឃើញគេធ្វើមុខមាំធម្មតា។

Song Hye Kyo  ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024
Song Hye Kyo  ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024

រហូតដល់ពេល Song Hye Kyo ប្រកាសថាពានរង្វាន់នេះបានទៅលើ Lee Hanee ក្នុងរឿង Knight Flower នោះ គេឃើញ Song Joong Ki បានញញិមនិងទះដៃអបអរសាទរ។

គួរបញ្ជាក់ផងដែរថា Song Hye Kyo និង Song Joong Ki បានចួបគ្នាអំឡុងពេលថតរឿង "Descendants of The Sun" ឬ "ម្ចាស់ព្រះអាទិត្យ" និងសម្រេចរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៧ ប៉ុន្តែក្រោយមកក៏លែងលះនៅឆ្នាំ២០១៩តែម្ដង៕  

Song Hye Kyo និង Song Joong Ki
Song Hye Kyo និង Song Joong Ki
Song Hye Kyo និង Song Joong Ki ក្នុងកម្មវិធីទទួលពានរង្វាន់ Baeksang Arts Awards 2024

ប្រភពnews18

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T