ថៃ៖ គឺជាផ្ទះដ៏ស្រស់ស្អាតមួយ ដែលពោរពេញទៅដោយក្ដីស្រលាញ់ និងត្រូវបានអ្នគាំទ្រចាប់អារម្មណ៍ខ្លាំង ចំពោះផ្ទះរបស់គូស្វាមីភរិយា តារាស្រី Kimberley និងស្វាមី លោក Mark Prin ដែលត្រូវបានបង្កើតឡើងដោយការសហការគ្នារៀបចំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ តារាស្រី Kimberley បានចេញមកបើកបង្ហាញឲ្យឃើញ ពីជ្រុងមួយទៀតនៃផ្ទះសំណព្វចិត្តរបស់ខ្លួន ដែលនោះគឺជា ផ្ទះបាយ ដែលត្រូវបានរចនាឡើងក្នុងស្ទាយ៍ដ៏សាមញ្ញ ប៉ុន្តែមានភាពឆើតឆាយបំផុត។
មិនត្រឹមតែប៉ុណ្ណោះ លោក Mark Prin ក៏ធ្លាប់បាននិយាយថា ផ្ទះនេះត្រូវបានសាងសង់ឡើងតាមរចនាប័ទ្ម Classic Modern មានសួនច្បារមួយនៅចំកណ្តាលផ្ទះ សម្រាប់អានអក្សរ និងលំហែអារម្មណ៍ អ្វីដែលសំខាន់គឺពួកគេបានរៀបចំបន្ទប់សម្រាប់កូនរួចហើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖