សាខា ក.ប.ប. រាជធានីភ្នំពេញរកឃើញទំនិញឈាមជ្រូក និងសណ្តែកបណ្តុះ ពុំមានអនុលោមភាព សរុបចំនួន ៧៣គីឡូក្រាម

//s9.kh1.co/ca/ca9c60acec8ac63e1277a18ac545dbc41bbbe4a2.jpg
សង្គម

 ២៨-មីនា-២០២៤ ១០ព្រឹក · មួយខែមុន

សាខា ក.ប.ប. រាជធានីភ្នំពេញរកឃើញទំនិញឈាមជ្រូក និងសណ្តែកបណ្តុះ ពុំមានអនុលោមភាព សរុបចំនួន ៧៣គីឡូក្រាម

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ ពីលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញ៖

-ផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម

-សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី

-មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់

-ដូចនេះ មន្ត្រីជំនាញ បានដកហូតផលិតផលឈាម ចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម។

ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដែលបានចុះមកត្រួតពិនិត្យដោយធ្វើកិច្ចសន្យាកែតម្រូវដូចតទៅ៖

- បញ្ឈប់ការដាក់លាយសារធាតុបន្ថែម(សារធាតុគីមី) លើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត

- បញ្ឈប់ការផលិត ឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណា ដែលច្បាប់មិនអនុញ្ញាតិ

- រៀបចំអនាម័យ ទុកដាក់សម្ភារ វត្ថុធាតុដើម ឱ្យបានល្អ

- ម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែដើម្បីកែតម្រូវអនាម័យទីតាំងឱ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T