ស្តាប់ហើយព្រឺក្បាល! ក្រោយ យូ ឌីស្កូ ប្រាប់ពីបទពិសោធន៍ កើតជំងឺខូចក្រលៀន (មានវីដេអូ)

//s9.kh1.co/49/497d878b5b5c55b88f9592b9b37a00db2b0779e7.png
តារា & កម្សាន្ដ

 ២៧-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាទេ យូ ឌីស្កូ ប្រាប់ពីបទពិសោធន៍កើតជំងឺខូចក្រលៀន ស្តាប់ហើយ ព្រឺក្បាល តែម្តង

តារាកម្សាន្ត៖ ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានសិល្ប:កម្សាន្តបានជ្រាបកាលពីពេលកន្លងទៅរួចមកហើយថា តារាសម្តែង និងជាតារាចម្រៀងដ៏ល្បីឈ្មោះបោះសម្លេងនៅក្នុងជួរអ្នកសិល្ប:កម្ពុជា លោកយូ ឌីស្កូ បានកើតជំងឺខូចក្រលៀន រហូតលោកត្រូវបានបញ្ចូនឲ្យទៅព្យាបាលនៅប្រទេសឥណ្ឌាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងនាទីសិល្បករកម្ពុជា និងសង្គម តារាសម្តែង និងជាតារាចម្រៀងដ៏ល្បីលោក យូឌីស្កូ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដោយលោកបាននិយាយរៀបរាប់ប្រាប់ដល់មហាជនយ៉ាងដូច្នេះថា៖

និយាយបងចាប់ផ្តើមឈឺចាប់តាំងពីឆ្នាំ២០១៨មក វាមានអាការ:ធ្វើឲ្យយើងអត់ស្រួលខ្លួន ឬក៏ហើមដៃ ហើមជើង ឬការចុកចង្កេះ និងជួនកាលធ្វើឲ្យយើងគិតថាវាជាការឡើងអាសុីត ឬក៏ឈឺសន្លាក់ វាអីបងធ្លាប់មានប្រវត្តិមានបញ្ហាគ្រោះថ្នាក់ត្រូវត្រង់ជើង ហើយបងចេះតែញ៉ាំថ្នាំ បំបាត់ឈឺចុកចាប់ ញ៉ាំថ្នាំដើម្បីបញ្ចុះអាសុីត ហើយញ៉ាំថ្នាំផ្សះ ទាំងអស់នេះហើយ វាប៉ះពាល់ដល់តម្រងនោមយើង...។

លោក យូឌីស្កូ

គួរកត់សម្គាល់ផងដែលថា យោងតាមការសិក្សាស្រាវជ្រាវ បញ្ហាក្រលៀន ជា​ជំងឺ​ដ៍​ស្ងាត់ស្ងៀមនិងមិន​ផ្តល់​រោគ​សញ្ញា​​ឱ្យ​ចាប់​អារម្មណ៍​ទេ រហូតដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ខ្លាំង ទើបលេចចេញនូវរោគសញ្ញាជំងឺមួយចំនួនខាងលើ ហើយអ្នកជំងឺនោះ នៅពេលមកជួបគ្រូពេទ្យច្រើន​តែ​ចង់​ហួស​ពេល​បន្តិច​ទៅ​ហើយ។ ប្រសិន​បើ​គេ​អាច​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ជំងឺ​នេះ តាំង​ពី​ដំបូង​ឬភ្លាមៗ ដើម្បីពិនិត្យ​ព្យាបាល​ឱ្យ​ចំ​ទិស​ដៅ និង​ប្រភេទ​ជំងឺនោះ​ នឹងអាច​​បញ្ឈប់​បាន​ទាំង​ស្រុង​ការ​វិវឌ្ឃន៍​នៃ​ជំងឺ​តែ​ម្តង ប៉ុន្តែបើអ្នកយឺតពេលនោះ ប្រហែលជាអ្នកត្រូវទៅវះកាត់ប្តូរក្រលៀនថ្មី៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ប្រភពវីដេអូ៖​ គេហទំព័រសិល្បករកម្ពុជា និងសង្គម

លោក យូឌីស្កូ
លោក យូឌីស្កូ
លោក យូឌីស្កូ
លោក យូឌីស្កូ
លោក យូឌីស្កូ
លោក យូឌីស្កូ
លោក យូឌីស្កូ
លោក យូឌីស្កូ
យូ ឌីស្កូ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T