ប្រុងប្រយ័ត្ន! Delta plus ខ្លាំងជាងធម្មតា ពេលនេះចូលដល់ថៃហើយ

//s9.kh1.co/9c/9cddb4ac05b966d3c95eae1b07c112e6f4ce23ad.jpg
សង្គម

 ២៦-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រទេសថៃរកឃើញករណីដំបូងក្នុងស្រុក កូវីដ ១៩ បំប្លែងថ្មី (Delta Plus)

ថៃ៖ យោងតាមគេហទំព័រក្នុងស្រុក បានចុះផ្សាយរាយការណ៍មកថា ករណីដំបូងកូវីដ ១៩ បំប្លែងថ្មី (Delta Plus) ដែលខ្លាំងជាង Delta ធម្មតា ១០ភាគរយ  ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ នេះបើយោងតាមក្រសួងសុខភាពសាធារណៈរបស់ប្រទេសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ការរកឃើញនេះត្រូវបានរាយការណ៍ដោយលោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះថ្នាក់ និងសុខភាពរបស់ក្រសួង ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានស្តីពីជំងឺរាតត្បាត។

ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត Chawetsan បានលើកឡើងថា មេរោគថ្មី ដែលត្រូវបានគេស្គាល់ថាជា AY.4.2 ត្រូវបានរកឃើញនៅក្នុងបុរសអាយុ ៤៩ ឆ្នាំម្នាក់ដែលធ្វើការនៅតំបន់ Bang Sai ក្នុងក្រុងអយុធ្យាកាល ដោយបានបន្ថែមទៀថា បុរសនោះមិនមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់ក្រហម ឬនៅក្រៅប្រទេសនោះទេ។

តាមប្រភពដដែលបានបន្តទៀតថា វាជាករណីតែមួយគត់ក្នុងប្រទេសដែល  ត្រូវបានរកឃើញដោយចៃដន្យ ពេលយកសំណាកអ្នកជំងឺ តែទោះជាយ៉ាងណា រហូតដល់ពេលនេះមិនបានរកឃើញករណីថ្មីនោះទេ ក៏ដាស់តឿនដល់ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវវិធានការណ៍សុខភាព ការពាក់ម៉ាស់ លាងដៃ ឱ្យបានញឹកញាប់ និងការគម្លាយ ឃ្លាតសង្គមដូច្នេះដែរ៕

ប្រភព៖ straitstimes.

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T