ដល់រដូវកាលទៀតហើយ! ទ័ពចៀមរាប់រយក្បាល ឆ្លងកាត់ពេញផ្លូវនៅទីក្រុងម៉ាឌ្រីដ (មានវីដេអូ)

//s9.kh1.co/51/514cfb0c1165ab60ff62c53cf3f1729dcedacd31.jpg
សង្គម

 ២៦-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហ្វូងចៀមចេញពីភាគខាងជើងនៃប្រទេសអេស៉្បាញ ទៅកាន់វាលស្មៅភាគខាងត្បូងសម្រាប់ការស៊ីស្មៅរដូវរងារ។

អេស្ប៉ាញ៖ កាលពីថ្ងៃអាទិត្យទី២៤ ខែតុលាកន្លងទៅនេះ ផ្លូវនានាក្នុងទីក្រុងម៉ាឌ្រីដនៃប្រទេសអេស៉្បាញ ពោរពេញទៅដោយហ្វូងចៀមរាប់រយក្បាល ខណៈមានអ្នកគង្វាលដឹកនាំឆ្លងកាត់ផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៩៤ អនុញ្ញាតឲ្យអ្នកគង្វាលប្រើសិទ្ធិរបស់ពួកគេក្នុងការប្រើប្រាស់ផ្លូវតាមប្រពៃណី ដើម្បីដឹកនាំសត្វចិញ្ចឹមចេញពីភាគខាងជើងនៃប្រទេសអេស៉្បាញ ទៅកាន់វាលស្មៅភាគខាងត្បូងបន្ថែមទៀតសម្រាប់ការស៊ីស្មៅរដូវរងារ។

ទន្ទឹមនឹងនេះ អ្នកគង្វាលម្នាក់ឈ្មោះថា Miguel Gonzalez ដែលធ្វើការស្ទើរតែមួយជីវិតជាមួយសត្វ បាននិយាយថា គាត់ពិតជាមានមោទកភាពជាខ្លាំង ដែលបានគាំទ្រការធ្វើចំណាកស្រុកបែបប្រពៃណី។

យ៉ាងណាមិញ កាលពីប៉ុន្មានសតវត្សមុន ហ្វូងចៀមបានឆ្លងកាត់ផ្លូវជនបទដ៏ស្ងប់ស្ងាត់ ប៉ុន្ដែបច្ចុប្បន្ននេះ ពួកវាបានឆ្លងកាត់ទីក្រុងដ៏អ៊ូអរ និងទទួលបានការស្វាគមន៍ពីមនុស្សម្នាយ៉ាងកក់ក្ដៅផងដែរ៕

ប្រភព: Yahoo
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T