សូមត្រៀមលក្ខណៈប្រុងប្រយ័ត្ន! ស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើងគួរឲ្យ​បារម្ភ

//s9.kh1.co/c4/c4fc907a8bd41bbd2208406a58273b5956ee2e8d.jpg
សង្គម

 ២៤-តុលា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើងសូមពលរដ្ឋត្រៀមលក្ខណៈប្រុងប្រយ័ត្ន ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។

ភ្នំពេញ៖ នៅក្នុងពេលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើងសូមពលរដ្ឋត្រៀមលក្ខណៈប្រុងប្រយ័ត្ន ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ម៉ោង ៩:០០ព្រឹក ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ដោយស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើង សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ មេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។

យ៉ាងណាមិញ ក្នុងខណៈនេះអាជ្ញាធរ បាននិងកំពុងខិតខំបង្ការ និងទប់ស្កាត់ទឹកជំនន់តាមសណ្តរស្ទឹងព្រែត្នោតនេះ ហើយស្ថានភាពទឹកកំពុងគ្រប់គ្រងបានយ៉ាងល្អប្រសើរ ៕

សូម​ចូលទស្សនារូបភាពខាងក្រោម៖

កម្ពស់ទឹកដងស្ទឹងព្រែកត្នោត
កម្ពស់ទឹកដងស្ទឹងព្រែកត្នោត
មន្ទីរសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យទីតាំងស្ទឹងព្រែកត្នោត
មន្ទីរសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យទីតាំងស្ទឹងព្រែកត្នោត
មន្ទីរសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យទីតាំងស្ទឹងព្រែកត្នោត
មន្ទីរសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យទីតាំងស្ទឹងព្រែកត្នោត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T