អុញនោះ! Ronaldo បានបោះសម្តីចំៗទៅអ្នករិៈគន់វិញបែបនេះ ក្រោយពួកគេថាគាត់មិនចេះចុះជួយការពារក្រុម

//s9.kh1.co/31/318346cc0046bb6300a6bf429f26cba193c2f1ec.jpg
កីទ្បា

 ២៤-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldo បានបោះសម្តីចំៗទៅអ្នករិៈគន់វិញបែបនេះ ក្រោយពួកគេថាគាត់មិនចេះចុះជួយការពារក្រុម

បរទេស៖ កីឡាករ Cristiano Ronaldo បាននិយាយឆ្លើយតបទៅវិញ ក្រោយមានមនុស្សមួយចំនួនបានធ្វើការរិៈគន់អត្រាការងាររបស់គាត់នៅ Manchester United, ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បានលើកឡើងថា គាត់គឺមិនដែលព្រួយបារម្ភជាមួយអ្នកទាំងឡាយណា ដែលមិនចង់ឃើញគាត់បន្តឈ្នះពានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ជាការពិតណាស់ Ronaldo បានក្លាយជាគោលដៅនៃក្រុមអ្នករិៈគន់មួយចំនួន ជុំវិញរឿងរ៉ាវដែលលោកមិនសូវចុះមកការពារនៅខាងក្រោម, ខណៈបច្ចុប្បន្នលោកគឺជាខ្សែប្រយុទ្ធនៅ Man UTD មួយរូបដែលតែងតែរកគ្រាប់បាល់បានជារឿយៗ។ ប៉ុន្តែកីឡាករវ័យ ៣៦ ឆ្នាំបានចេញមុខបដិសេធ ហើយគាត់ក៏បានចង្អុលបង្ហាញនូវសមិទ្ធិផលរបស់គាត់កំលុងពេលអតីតកាល និងបច្ចុប្បន្នឱ្យក្រុមអ្នករិៈគន់ទាំងអស់នោះបានដឹងផងដែរ។

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ទាក់ទងនឹងរឿងខាងលើ Ronaldo បានរៀបរាប់យ៉ាងដូច្នេះថា៖

ខ្ញុំដឹងច្បាស់ណាស់ នៅពេលដែលក្រុមត្រូវការខ្ញុំ ដើម្បីចុះទៅជួយការពារនៅខាងក្រោម។ ប៉ុន្តែតួនាទីរបស់ខ្ញុំនៅក្លិប គឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យក្រុមឈ្នះ, ខ្ញុំត្រូវតែជួយឱ្យក្រុមឈ្នះតាមរយៈការស៊ុតបញ្ចូលទី, ការចុះទៅជួយការពារនៅខាងក្រោមវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ មនុស្សដែលមិនចង់ឃើញរឿងទាំងអស់នេះ ក៏ព្រោះតែពួកគេមិនចូលចិត្តខ្ញុំ ប៉ុន្តែនិយាយឱ្យស្មោះត្រង់ទៅខ្ញុំគឺមានវ័យ ៣៦ ឆ្នាំហើយ, ខ្ញុំធ្លាប់បានឈ្នះគ្រប់យ៉ាង ដូច្នេះខ្ញុំគឺមិនបារម្ភសូម្បីបន្តិចចំពោះអ្នកទាំងអស់នោះ ដែលតែងតែនិយាយរិៈគន់ខ្ញុំអំពីរឿងនេះ...៕

  កីឡាករ Cristiano Ronaldo

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T