ចប់បាត់ហើយ! តារាជួរមុខរបស់ Chelsea រូបនេះនឹងបាត់មុខពីទីលានជាងមួយខែដោយសាររបួស

//s9.kh1.co/f9/f993ecd084b081850032ba33e9b30db270a42946.jpg
កីទ្បា

 ២៣-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធរបស់ Chelsea រូបនេះនឹងអវត្តមានជាងមួយខែ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Romelu Lukaku អាចនឹងអវត្តមានពីទីលានរហូតដល់មួយខែបន្ទាប់ពីបានរងរបួសកជើងក្នុងការប្រកួត Champions League ទល់នឹងក្លិប Malmo ដែល ភាគីលោក Thomas Tuchel បានយកឈ្នះ ៤ ទល់នឹង ០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

កីឡាករសញ្ជាតិបែលស៊ិករូបនេះរកបាន៤គ្រាប់ឲ្យ Chelsea តាំងពីផ្ទេរពីក្លិប Inter Milan មកទឹកដី Stamford Bridge ប៉ុន្តែជាអកុសលគេនឹងគ្មានវត្តមានក្នុងការប្រកួត Premier League ទល់នឹង Norwich City នាថ្ងៃទី២៣ខែតុលានេះទេ។

ខ្សែប្រយុទ្ធ Romelu Lukaku រងរបួស
ខ្សែប្រយុទ្ធ Romelu Lukaku រងរបួស

យ៉ាងណាមិញ លោក Tuchel អាចនឹងពិបាកក្នុងការចាត់ចែងកីឡាករបន្តិចព្រោះខ្សែប្រយុទ្ធ Timo Werner ក៏បានរងរបួសផងដែរ។

ខ្សែប្រយុទ្ធ Timo Werner
ខ្សែប្រយុទ្ធ Timo Werner

គួរបញ្ជាក់ផងដែរថា ឥលូវនេះ Chelsea កំពុងកាន់កាប់តារាង Premier League ដោយមាន១៩ពិន្ទុក្នុងដៃ៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T