ទិញចំណីអាហារតាមអនឡាញ ប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតណា?

//s9.kh1.co/23/2303dccbaa75274164114b82de1a6547c7b48b15.jpg
យល់ដឹង

 ២២-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​កន្លង​មក វីរុស​កូវីដ-១៩​ អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​តាម​រយៈ​ដំណក់​ទឹក​តូច​ៗ​ចូល​ផ្លូវ​ដង្ហើម​ពេល​យើង​ក្អក និយាយ ឬ​កណ្ដាស់។

តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​កន្លង​មក វីរុស​កូវីដ-១៩​ អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​តាម​រយៈ​ដំណក់​ទឹក​តូច​ៗ​ចូល​ផ្លូវ​ដង្ហើម​ពេល​យើង​ក្អក និយាយ ឬ​កណ្ដាស់។ មិន​តែ​ប៉ុណ្ណោះ វីរុស​នេះ​អាច​រស់​នៅ​លើ​ផ្ទៃ​វត្ថុ​ផ្សេងៗ​បាន​រយៈ​ពេល​យូរ​គួរ​សម ដែល​អាច​ធ្វើ​ឲ្យ​យើង​ឆ្លង​វីរុស​កូវីដ-១៩ ​ក្រោយ​យក​ដៃ​ទៅ​ប៉ះ​មុខ​មាត់ ឬ​​កាន់​វត្ថុ​អស់​នោះ​បាន។ ចុះ​​កូវីដ-១៩​ អាចចម្លងតាមរយៈ​ចំណី​អាហារ ឬ​ការ​វេច​ខ្ចប់​អាហារ​ដឹកតាម​អនឡាញ ឬ​អត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​ប្រឆាំង និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​អាមេរិក (CDC) ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ តាម​រយៈ​អាហារ​យើង​ចម្អិន​ផ្ទាល់ ឬ​អាហារ​វេច​ខ្ជប់​ពី​អាហារដ្ឋាន​មក​មាន​ភាគរយ​ទាប​ណាស់។ បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​ភស្ដុតាង​ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​ថា អាហារ​ជា​ប្រភព​មួយ​ក្នុង​ការ​ចម្លង​វីរុស​កូវីដ-១៩ ​នៅ​ឡើយ​ទេ។

CDC អា​មេរិក​បន្ត​ថា ការ​ឆ្លង​វីរុស​នេះ​តាម​រយៈ​កំប៉ុង ឬ​សម្ភារៈ​ប្រើ​សម្រាប់​វេចខ្ចប់​អាហារ​ក៏​មាន​កម្រិត​ទាប​ដូច​គ្នា ទោះ​បី​ជា​មាន​ករណី​អ្នក​រៀបចំ​ម្ហូប​អាហារ​វិជ្ជមាន​កូវីដ-១៩​ ក៏​ដោយ និង​គ្មាន​ភស្ដុតាង​ណា​អាច​បញ្ជាក់​ថា យើង​អាច​ឆ្លង​វីរុស​កូវីដ-១៩​ តាម​រយៈ​ការ​ប៉ះពាល់​ថង់ ឬ​សម្ភារៈ​វេចខ្ចប់​អាហារ​ដែរ។

បន្ថែម​ពី​លើ​នេះ CDC អាមេរិក​បាន​ណែនាំឲ្យ​លាង​ដៃ​ជាមួយ​សាប៊ូ​ និង​ទឹកស្អាត ឬ​ប្រើ​ជែល​អាល់កុល​លាង​ដៃ​ជានិច្ច ក្រោយ​ពេល​ទិញ​អ៊ីវ៉ាន់ មុន និង​ក្រោយ​ពេល​ចម្អិន ឬ​ញ៉ាំ​អាហារ។ល។ ជា​ពិសេសមិន​ត្រូវ​យក​ថ្នាំ​សម្លាប់​មេរោគ​លើ​ផ្ទៃ​រឹង ទៅ​បាញ់ ឬ​សម្លាប់​មេរោគ​លើ​អាហារ​ដែល​វេច​ខ្ចប់​ដោយ​ថង់​ប្លាស្ទិច ឬ​ក្រដាសទេ។

ម៉្យាង​វិញ​ទៀត ក្រៅ​ពី​ការ​លាង​ដៃ យើង​ក៏​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ការ​ណែនាំ​ពី​ការ​ចម្អិន ឬ​រៀប​ចំ​ម្អូប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ចៀសវាង​ជំងឺ​ឆ្លង​តាម​អាហារ​បាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T