សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ កម្មវិធីសម្ពោធ និងបើកដំណើរការសេដ្ឋកិច្ច

//s9.kh1.co/ab/abd6015c9d7fe0c429adee2f6066aabf295885ae.jpg
សង្គម

 ២២-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការបើកឲ្យដំណើរការឡើងវិញនូវសកម្មភាពនានា ដោយសារតែកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ ខណៈដែលដំណើរការចាក់វ៉ាក់សាំងវិញ ក៏បានជោគជ័យយ៉ាងត្រចះត្រចង់ទៀតផង

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ និងកម្មវិធីសម្ពោធនានា ក៏ដូចជាការអនុញ្ញាតបើកដំណើរការសេដ្ឋកិច្ច​ ក៏ព្រោះតែការត្រៀមបម្រុងរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការរៀនរស់នៅជាមួយកូវីដ១៩ មានលក្ខណៈល្អប្រសើរ ដែលអាចឲ្យយើងរៀបចំកម្មវិធីដោយផ្ទាល់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

សម្តេចតេជោ ហ៊ុន សែន បាន​បន្ថែមទៀតថា សម្រាប់លទ្ធភាពដែលយើងអាចប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលមិនអាចប្រជុំបាន យើងប្រជុំតាមប្រព័ន្ធ Zoom ។ កិច្ចការបន្ត សម្តេចស្នើឲ្យមានការរៀបចំដំណើរការដំបូងរបស់សម្តេច គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមឡើងវិញ ឲ្យមានដំណើរការកម្មវិធីដោយផ្ទាល់នេះ។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ការបើកឲ្យដំណើរការឡើងវិញនូវសកម្មភាពនានា ដោយសារតែកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ ខណៈដែលដំណើរការចាក់វ៉ាក់សាំងវិញ ក៏បានជោគជ័យយ៉ាងត្រចះត្រចង់ទៀតផង៕

រូបភាព
រូបភាព

ប្រភព៖ Freshnews

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T