អីយ៉ាស់! Barca បានសន្យាថាពួកគេនឹងផ្តល់ប្រាក់ឈ្នួលឱ្យខ្ពស់ជាង R.Madrid ឱ្យតែខ្សែប្រយុទ្ធកំពុងឡើងកូដរូបនេះព្រមផ្ទេរមក

//s9.kh1.co/07/076df3f0c9c83ac829426b2aa2ad27118d684eee.jpg
កីទ្បា

 ២២-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Barca បានសន្យាថាពួកគេនឹងផ្តល់ប្រាក់ឈ្នួលឱ្យខ្ពស់ជាង R.Madrid ឱ្យតែ Mbappe ព្រមផ្ទេរមក

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា, Barcelona បានធ្វើការកំណត់គោលដៅរបស់ពួកគេដោយចង់ចុះកុងត្រាយក Kylian Mbappe ពីក្រុម Paris Saint-Germain។ ខណៈខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ទៅកាន់ក្រុម Real Madrid នៅរដូវក្តៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe
Kylian Mbappe

ជាការពិតណាស់ PSG នៅតែចញ្ចឹមចិត្តចង់រក្សាទុក Mbappe ឱ្យស្នាក់នៅទឹកដីបារាំងជាបន្តទៀត, ប៉ុន្តែកុងត្រារបស់រូបគេនឹងផុតកំណត់នៅរដូវកាលខាងមុខនេះហើយ, ខណៈមកដល់ពេលនេះទៅហើយក៏មិនទាន់មានតម្រុយណាមួយដែលបង្ហាញថាភាគីទាំង ២ និងអាចឈានដល់ការចុះកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីដែរ។

Kylian Mbappe
Kylian Mbappe

ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ការសែត AS បានឱ្យដឹងថា, Barca កំពុងតែបញ្ចុះបញ្ចូលខ្សែប្រយុទ្ធខាងលើឱ្យផ្លាស់មកកាន់ទឹកដី Camp Nou ជំនួសឱ្យការផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu ហើយក្លិបអ្នកមានបុណ្យបានសន្យាថា ពួកគេនឹងហ៊ានផ្តល់ប្រាក់ឈ្នួលឱ្យខ្ពស់ជាងក្រុម Real Madrid ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិ បារាំង យល់ព្រមផ្លាស់មក៕

Kylian Mbappe
Kylian Mbappe

ប្រភពSportsmole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T