អ្នកណាគេ? លោក Barnes ប្រាប់លោក Solskjaer កុំឲ្យដាក់ពីរនាក់នេះលេងជាជម្រើសដំបូងពេលប៉ះ Liverpool

//s9.kh1.co/9a/9a5136d51f16b548e090a8b20c113894f240967b.jpg
កីទ្បា

 ២២-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក John Barnes ថា Manchester United គួរតែដាក់ Mason Greenwood ឲ្យលេងជំនួស Jadon Sancho និង Marcus Rashford

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក John Barnes បានទទូចលោក Ole Gunnar Solskjaer ឲ្យជ្រើសរើស Mason Greenwood លេងជាជម្រើសដំបូងជំនួស Jadon Sancho និង Marcus Rashford

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក John Barnes
លោក John Barnes

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Greenwood រកបានបួនគ្រាប់ឲ្យ Man Utd ហើយនៅក្នុងក្របខណ្ឌ Premier League ខណៈ Sancho ដែលជាកីឡាករចំណូលថ្មីនៅក្នុងរដូវកាលនេះពុំទាន់អាចស្វែងរកគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យ Man Utd បាននៅឡើយទេ។ ងាកមក Rashford វិញក្រោយជាសះស្បើយពីរបួស គេបានបានរកបានពីរគ្រាប់ក្នុងជំនួបទល់នឹង Leicester City និង Atalanta ផងដែរ។ យ៉ាងណាក្តី តាមយោបល់លោក Barnes គិតថា Greenwood គួរតែលេងជាជម្រើសដំបូងជំនួស Sancho និង Rashford។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

លោក Barnes បាននិយាយថា៖

Rashford នឹងមិនអាចលេងជាជម្រើសដំបូងបានឡើយពីព្រោះរូបគេមិន​ទាន់​មាន​រដូវ​កាល​ល្អ​បំផុតនៅឡើយទេ​មក​ទល់​ពេល​នេះ។ ខ្សែប្រយុទ្ធខាងលើនឹងមាន Cristiano Ronaldo, Bruno Fernandes និង Paul Pogba ហើយ Man Utd នៅមានកន្លែងសម្រាប់ម្នាក់ទៀត។ ពួកគេមាន Greenwood ដែលមានលើសគុណភាពលើសអ្នកណាទាំងអស់ ហើយ រូបគេបានបង្ហាញរួចហើយ ថា គេកំពុងមានទម្រង់លេងល្អជាង Rashford និង Sancho៕

លោក John Barnes
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T