ខឹងណាស់! តារាឆ្នើមរូបនេះធ្លាប់អន់ចិត្តនឹងថ្នាក់លើរបស់ Man UTD រហូតលើកឡើងថា ពួកគេគឺចាត់ទុកកីឡាករក្នុងក្រុមដូចជាកូនក្មេង

//s9.kh1.co/73/736d16b5307af0916945c178a5163e5fab40dc8d.jpg
កីទ្បា

 ២១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Luke Shaw ធ្លាប់អន់ចិត្តនឹងថ្នាក់លើរបស់ Man UTD រហូតលើកឡើងថាពួកគេគឺចាត់ទុកកីឡាករក្នុងក្រុមដូចជាកូនក្មេង

បរទេស៖ កីឡាករ Luke Shaw បាននិយាយចំៗថាកំលុងពេលដំណើរការនៃផែនការបង្កើតលីគ European Super League លោក Ed Woodward មើលទៅគឺចាត់ទុកកីឡាករក្នុងក្រុម Manchester United ដូចជាកូនក្មេងអ៊ីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=481,q=100/c2/c2dcc18be701a52580a7a019deabca969f7b9a60.jpg

ជាការពិតណាស់ ក្រុម បិសាចក្រហម គឺជាសមាជិកមួយនៅក្នុងចំណោមស្ថាបនិកនៃក្រុម ១១ ទៀតដែលមានគម្រោងចង់បំបែកខ្លួនចេញពីលីគបច្ចុប្បន្ន, ខណៈពេលនោះមានព័ត៌មានផ្ទុះយ៉ាងខ្លាំងនៅពេលផែនការនោះបានប្រកាសជាផ្លូវការនៅក្នុងខែ មេសា។

https://s9.kh1.co/__image/w=650,h=366,q=100/21/213f3ce05f2080e6edd9d5c8d58832964eab0b0b.png

យ៉ាងណាមិញ ក្លិបរបស់ អង់គ្លេស ទាំងអស់បានដកខ្លួនចេញភ្លាមៗក្រោយចូលរួមបានត្រឹមតែ ២ ទៅ ៣ ថ្ងៃ, ទន្ទឹមនឹងនេះពួកគេត្រូវបានអ្នកគាំទ្រ,​ អ្នកគ្រប់គ្រងជាន់ខ្ពស់ និងអ្នកជំនាញជាច្រើនទៀតបានរិៈគន់យ៉ាងចាស់ដៃ។

https://s9.kh1.co/__image/w=650,h=433,q=100/63/638f02750db4e0777968bdb82445b36f3d857386.jpg

ក្រោយពីនោះមកលោក Woodward ដែលជានាយកប្រត្តិបត្តិរបស់ Man UTD បានចេញមុខសូមទោសជាសាធារណៈ ហើយលោកក៏បានប្រកាសថានឹងលាលែងចេញពីតំណែងទៀតផង។

https://s9.kh1.co/__image/w=650,h=428,q=100/48/48c5a82ecb4c39e0b526f7962c2c5c9e33af1c5c.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic បានឱ្យដឹងថា ខ្សែការពារស្លាបសញ្ជាតិ អង់គ្លេស Shaw គឺជាអ្នកដែលបានដឹកនាំមិត្តរួមក្រុម ដើម្បីជំទាស់នូវគម្រោងមួយនេះនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយពួកគេបានតវ៉ាយ៉ាងខ្លាំងជាមួយលោក Woodward និង នាយកផ្នែកបាល់ទាត់លោក John Murtough

https://s9.kh1.co/__image/w=650,h=407,q=100/57/573ca2b04704c5e15d8fd2a1a3c1074261f9116d.jpeg

ទាក់ទងនឹងរឿងខាងលើពេលនោះ Shaw ធ្លាប់បាននិយាយថា “គាត់ និង មិត្តរួមក្រុមរបស់គាត់បច្ចុប្បន្នគឺត្រូវបានគេចាត់ទុកដូចជាកូនក្មេងអ៊ីចឹង, ឬពេលខ្លះអាចអន់ជាងនេះទៅទៀត”៕

ប្រភពSportsmole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T