ម៉េចខ្លះទៅ? Benzema បង្ហើបពីផលអវិជ្ជមានពេលលេងជាមួយ Ronaldo

//s9.kh1.co/96/96ae8058a607945dd9b87758301abba04588abb7.jpg
កីទ្បា

 ២១-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Benzema បាននិយាយពីភាពអវិជ្ជមានខ្លះពីការលេងជាមួយ Ronaldo

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema បានបង្ហើបពីអារម្មណ៍ពិតថាកំលុងពេល Cristiano Ronaldo ស្នាក់នៅក្លិប Real Madrid គឺគេចាំបាច់ត្រូវលេងតម្រូវតាមស្ទាយ៍នៃការលេងរបស់ Ronaldo និងក្លាយជាខ្សែប្រយុទ្ធទី២ក្នុងក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Karim Benzema និង Cristiano Ronaldo
ខ្សែប្រយុទ្ធ Karim Benzema និង Cristiano Ronaldo

Benzema និង Ronaldo ធ្លាប់លេងជាមួយគ្នាតាំងពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៨ មុនពេល Ronaldo ចាកចេញពី Real Madrid និងផ្ទេរទៅ Juventus ។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Karim Benzema
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Karim Benzema

កីឡាករទាំងពីររូបមានទំនាក់ទំនងល្អនឹងគ្នាប៉ុន្តែកាល Ronaldo ស្នាក់នៅ Real Madrid គឺ Benzema ពុំសូវលេចធ្លោនោះទេនិងត្រូវគេយកទៅប្រៀបធៀបថាដូចស្រមោលរបស់ម្ចាស់ពាន Ballon d'Or ប្រាំសម័យរូបនេះ។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Karim Benzema
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Karim Benzema

យ៉ាងណាមិញ Benzema បានទម្លាយអារម្មណ៍ពិតថា៖

នៅពេលអ្នកលេងជាមួយកីឡាករដែលរកបាន៥០ទៅ៦០គ្រាប់ក្នុងមួយរដូវកាល គឺពិតណាស់ អ្នកត្រូវតែជួយជ្រោមជ្រែងក្រុម ក៏ដូចជាជួយយកអាសារកីឡាករ(Ronaldo) ផងដែរ។ ខ្ញុំត្រូវតែរៀនសម្របខ្លួន ខ្ញុំមានទំនាក់ទំនងល្អជាមួយគេ។ប៉ុន្តែពេលគេចាកចេញ តួនាទីត្រូវធ្លាក់មកលើខ្ញុំ ដែលត្រូវឈានជើងចេញមកបង្ហាញថាខ្ញុំក៏មានសមត្ថភាពដែរ។ ខ្ញុំដឹងថាខ្ញុំអាចផ្ដល់អ្វីខ្លះដល់ក្រុម។ ឥលូវនេះ ពួកយើងអាចនិយាយបានថា ខ្ញុំមានស្ថិតិល្អ។ពិតណាស់ ខ្ញុំរីករាយចំពោះការទទួលស្គាល់របស់អ្នកទាំងអស់គ្នា។ វាពិតជាធ្វើឲ្យខ្ញុំមានមោទកភាពណាស់ដែលអាចបង្ហាញវាចេញពីមួយ ទៅពីរ ទៅបី ឬបួនឆ្នាំ ជាបន្តបន្ទាប់។

ខ្សែប្រយុទ្ធ Karim Benzema 
ខ្សែប្រយុទ្ធ Karim Benzema 
ខ្សែប្រយុទ្ធ Karim Benzema 

គួរបញ្ជាក់ផងដែរថា នារដូវកាលនេះ ខ្សែប្រយុទ្ធ Karim Benzema រកបាន១១គ្រាប់ហើយឲ្យក្លិប Real Madrid៕

ខ្សែប្រយុទ្ធ Karim Benzema 
ខ្សែប្រយុទ្ធ Karim Benzema 

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T