ទៀតហើយ! រកឃើញត្បូងលឿងមួយគ្រាប់ មានកកជាប់កូនក្ដាមអាយុកាល១០០លានឆ្នាំ នៅពីខាងក្នុង

//s9.kh1.co/a8/a85ad134fc67a862a63ffc922ac8aeb8a6bc1d96.jpg
បច្ចេកវិទ្យា

 ២១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បើមើលទៅ សត្វដែលមានអាយុកាល១០០លានឆ្នាំនេះមានលក្ខណៈប្រហាក់ប្រហែលនឹងក្ដាម ដែលដើររវើមនៅក្បែរឆ្នេរសមុទ្រនាពេលបច្ចុប្បន្ននេះដែរ។

បរទេស៖ ពួកផូស៊ីលដែលជាប់នៅក្នុងត្បូងពណ៌លឿង គឺជាការរកឃើញដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ក្រុមអ្នកស្រាវជ្រាវ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដុំជ័រឈើដែលបានកករឹងបានផ្ដល់នូវចំណុចលម្អិត អំពីពីងពាង ជីងចក់ សត្វល្អិត បក្សី និងសូម្បីតែដាយណូស័រតូចមួយបានកកជាប់នៅខាងក្នុងនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសត្វដ៏ចំណាស់មួយ ដែលត្រូវបានរក្សាទុកនៅក្នុងត្បូងលឿង ហើយវាជាផូស៊ីលក្ដាមពេញលេញបំផុត ដែលមិនធ្លាប់មាន។ ក្រុមអ្នកវិទ្យាសាស្ត្រចិន អាមេរិក និងកាណាដាកំពុងធ្វើការលើសំណាកត្បូងលឿងនេះ ដែលមានប្រភពពីភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ហើយក្ដាមដ៏តូចនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Cretapsara athanata។

បើមើលទៅ សត្វដែលមានអាយុកាល១០០លានឆ្នាំនេះមានលក្ខណៈប្រហាក់ប្រហែលនឹងក្ដាម ដែលដើររវើមនៅក្បែរឆ្នេរសមុទ្រនាពេលបច្ចុប្បន្ននេះដែរ។ ការស្កេនតាមកុំព្យូទ័របានបង្ហាញពីផ្នែករាងកាយ ដ៏មានភាពច្រងេងច្រងាងនិងរោមនៅផ្នែកមាត់។ សត្វនេះមានប្រវែងត្រឹមតែ៥មីលីម៉ែត្រ ហើយទំនងជាកូនក្ដាម។ អ្នកស្រាវជ្រាវគិតថា ក្ដាម Cretapsara នេះមិនមែនជាក្ដាមសមុទ្រឬមានលំនៅដ្ឋាននៅលើគោកទាំងស្រុងនោះទេ។ ពួកគាត់គិតថា វាអាចនឹងរស់នៅក្នុងទឹកសាប ឬទឹកប្រៃបន្តិចៗនៅតាមមាត់ព្រៃ៕

https://s9.kh1.co/__image/w=650,h=365,q=100/c9/c9a17fafbf131d8621092b2b2aef48a67ed0756a.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c3/c3f64743233ac69d5a6b5109a4c13f11f806bc02.jpg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T