WHO ព្រមានថា ​វិបត្តិកូវីដ១៩ នឹងបន្តអូសបន្លាយ​ចូលជ្រៅដល់ឆ្នាំ២០២២ ដោយសារមូលហេតុនេះ

//s9.kh1.co/ea/ea7385e051fb8a27e3e787230d451893d53a3252.jpg
សង្គម

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកវេជ្ជបណ្ឌិត Aylward ក៏បានអំពាវនាវដល់ប្រទេសអ្នកមាន ឲ្យបោះបង់ចោលការសម្រុកទិញវ៉ាក់សាំងយកមកស្តុកទុក ដើម្បីឲ្យក្រុមហ៊ុនឱសថនានា អាចផ្តល់អាទិភាពដល់ប្រទេសដែលមានប្រាក់ចំណូលទាបបំផុតជំនួសវិញ

បរទេស៖ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ នឹងបន្តឆ្លងរាលដាលពេញមួយឆ្នាំទៀត​ ដោយ​ហេតុថា​បណ្តាប្រទេសក្រីក្រ ​​មិនអាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ដែលពួកគេត្រូវការ។ នេះបើតាមប្រភពព័ត៌មាន BBC។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO លើកឡើងថា វិបត្តិកូវីដ១៩អាចអូសបន្លាយយ៉ាងជ្រៅចូល​ដល់ឆ្នាំ ២០២២ យ៉ាងងាយ។ យោងតាមរបាយការណ៍​បង្ហាញថា មានប្រជាជនអាហ្វ្រិក តិចជាង ៥% ​ ​ដែលបានចាក់វ៉ាក់សាំង បើប្រៀបធៀបទៅនឹង ៤០% នៅទ្វីបផ្សេងទៀត។ ក្នុងនោះដែរ ចក្រភពអង់គ្លេស បានផ្តល់វ៉ាក់សាំងជាង ១០លានដូស ដល់ប្រទេស​ដែលត្រូវការ ហើយបានសន្យាផ្តល់ជូនសរុបចំនួន ១០០លានដូស។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Aylward ក៏បានអំពាវនាវដល់ប្រទេសអ្នកមាន ឲ្យបោះបង់ចោលការសម្រុកទិញវ៉ាក់សាំងយកមកស្តុកទុក ដើម្បីឲ្យក្រុមហ៊ុនឱសថនានា អាចផ្តល់អាទិភាពដល់ប្រទេសដែលមានប្រាក់ចំណូលទាបបំផុតជំនួសវិញ៕

វេជ្ជបណ្ឌិត Bruce Aylward
វេជ្ជបណ្ឌិត Bruce Aylward
ការដឹកជញ្ជូនវ៉ាក់សាំងការពារកូវីដ១៩ នៅស៊ូដង់ កាលពីដើមខែតុលា
ការដឹកជញ្ជូនវ៉ាក់សាំងការពារកូវីដ១៩ នៅស៊ូដង់ កាលពីដើមខែតុលា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T