អីយ៉ាស់ៗ! គ្រូបង្វឹករូបនេះកំពុងចាំ Man United ទាក់ទងទៅជំនួសតំណែង Solskjaer

//s9.kh1.co/ab/ab6871634fe53c2607ca470444221c4565682f33.jpg
កីទ្បា

 ២១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គ្រូបង្វឹករូបនេះកំពុងរង់ចាំការទាក់ទងពី Man United

អ៊ីតាលី៖ លោកគ្រូបង្វឹក Antonio Conte កំពុងចាំទូរស័ព្ទពីក្លិប Manchester United នេះបើយោងតាមការរាយការណ៍របស់អ្នកកាសែតឈ្មោះ Fabio Santini

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Antonio Conte 
លោកគ្រូបង្វឹក Antonio Conte 

អតីតគ្រូបង្វឹករបស់ Inter Milan រូបនេះកំពុងនៅទំនេរចែសដោយមិនទាន់ដឹកនាំក្លិបណានោះទេ ខណៈដែលស្ថានភាពរបស់លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Manchester United កំពុងរងការរិះគន់ពីសំណាក់អ្នកគាំទ្រជាខ្លាំង។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

Solskjaer បានចាយលុយទិញកីឡាករឆ្នើមៗដូចជា Jadon Sancho,Raphael Varane,Donny Van de Beek ,Harry Maguire និង Cristiano Ronaldo ប៉ុន្តែក្រុមមួយនេះនៅតែមិនទាន់ខ្លាំងសមល្មមអាចប្រជែងយកពានរង្វាន់បានឡើយ។

កីឡាករ Manchester United
កីឡាករ Manchester United

ដូច្នេះហើយទើប Conte អាចជាជម្រើសដ៏ល្អបំផុតខណៈដែលឥលូវនេះលោកគ្រូសុខចិត្តបដិសេធមិនមកដឹកនាំ Newcastle ក៏ដោយសាររង់ចាំឱកាសដឹកនាំ Manchester United ។

លោកគ្រូបង្វឹក Antonio Conte 
លោកគ្រូបង្វឹក Antonio Conte 

យ៉ាងណាមិញ ក្រៅពីលោកគ្រូ Antonio Conte គឺ លោកគ្រូបង្វឹក Zinedine Zidane ក៏កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបផងដែរ៕

លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zinedine Zidane

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T