ក្លិបណាសា.ហាវម៉្លេះ! លោក Crouch គិតថាក្លិបនៅ PL មួយនេះនឹងឈ្នះពាន UCL និង PL ក្នុងឆ្នាំតែមួយ

//s9.kh1.co/94/9462d86d6ab3bca55a404fb524a55d481ef0f29f.jpg
កីទ្បា

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Peter Crouch ថាក្លិបមួយនេះអាចឈ្នះទាំង UCL និង PL

អង់គ្លេស៖ លោក Peter Crouch គិតថាក្រុមហង្សក្រហម Liverpool នឹងឈ្នះពាន Champions League និង Premier League ដំណាលគ្នាក្នុងឆ្នាំតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Liverpool 
កីឡាករ Liverpool 

ភាគីលោកគ្រូបង្វឹក Jurgen Klopp ទើបតែប្រកួតឈ្នះ Atletico Madrid កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅនេះ ដែលជាជ័យជំនះទី៣ហើយក្នុងវគ្គចែកពូល B ខណៈដែលការប្រកួតក្នុងលីគវិញ Liverpool កំពុងឈរនៅលេខរៀងទី២ ចាញ់ពិន្ទុក្រុមតារាង Chelsea តែ១ពិន្ទុប៉ុណ្ណោះ។

កីឡាករ Liverpool 
កីឡាករ Liverpool 

ក្រោយការវិលត្រឡប់មកវិញរបស់ខ្សែការពារឆ្នើម Virgil van Dijk និង Joe Gomez គឺ Liverpool បានត្រឡប់មករកភាពខ្លាំងរបស់ខ្លួនវិញដោយមកទល់ពេលនេះ ក្រុមនេះមិនធ្លាប់ស្គាល់ពាក្យថាបរាជ័យចំនួន២១ប្រកួតហើយ។

លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp

ដូច្នេះហើយទើបលោក Crouch គិតថា Liverpool ពិតជាមានឱកាសអាចលើកពាន២ក្នុងមួយរដូវកាល ក្រោយធ្លាប់លើកពាន Champions League នៅរដូវកាល ២០១៨-២០១៩ និង លើកពាន Premier League នារដូវកាល ២០១៩-២០២០ រួចមក។

ខ្សែការពារ Virgil Van Dijk ជាមួយពាន Champions League និង Premier League 
ខ្សែការពារ Virgil Van Dijk ជាមួយពាន Champions League និង Premier League 

លោកបានថ្លែងថា៖

ខ្ញុំមានអារម្មណ៍ថាពួកគេ(Liverpool) ជាក្រុមដ៏ខ្លាំងបំផុត ខ្ញុំគិតថាពួកគេអាចឈ្នះChampions League បាន និងអាចឈ្នះ Premier League បានផងដែរ។

លោក Peter Crouch
លោក Peter Crouch
លោក Peter Crouch

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T