Benzema បង្ហើបថាគេចូលចិត្ដបាត់ទាត់ក្នុងប្រទេសនេះណាស់

//s9.kh1.co/19/19efe677cdb6a1801c9762ac8feb57d4b4d4f1a9.jpg
កីទ្បា

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រហែលទៅលេង ពេលចប់អាជីពនៅ R.Madrid! Benzema បង្ហើបថាគេចូលចិត្ដបាត់ទាត់ក្នុងប្រទេសនេះណាស់។

អឺរ៉ុបKarim Benzema កំពុងធ្វើបានល្អខ្លាំងមែនទែន និងថែមទាំងជាតួអង្គដ៏សំខាន់មួយរូបរបស់ក្រុម​អធិរាជស Real Madrid នៅរដូវកាលថ្មីនេះ ដោយប្រធានក្រុមរូបនេះ តែងតែរកគ្រាប់បាល់បានជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Benzema
Benzema

ទោះជាយ៉ាងណា ខ្សែប្រយុទ្ធរូបនេះ ក៏មានគម្រោងសម្រាប់អនាគត ក្រោយបញ្ចប់អាជីពនៅក្លិបបច្ចុប្បន្នរួចរាល់ផងដែរ ដោយបានបង្ហើបថា កំពុងពិចារណា ក្នុងការផ្លាស់ទៅលេងនៅលីគអាមេរិក MLS ។ ខណៈកុងត្រាជាមួយក្រុមអាធិរាជស នឹងផុតកំណត់នាខែមិថុនា ឆ្នាំ២០២៣ នៅពេលឈានចូលអាយុ៣៥ឆ្នាំ។

Benzema
Benzema

ម្ចាស់អាវលេខ៩រូបនេះ បានប្រាប់ ESPN ថា៖

ខ្ញុំជួបរឿងជាច្រើនពីរមួយឆ្នាំទៅមួយឆ្នាំ ដរាបណាខ្ញុំនៅតែមានចំណង់ ភាពរីករាយ ហើយខ្ញុំចូលចិត្តបាល់ទាត់ ពេលនោះខ្ញុំនឹងបន្ដទៀត។ ខ្ញុំមិនខ្វល់ពីអាយុនោះទេ វាអាស្រ័យថាតើខ្ញុំមានអារម្មណ៍បែបណា ខ្ញុំនឹងមិនបង្ខំខ្លួនឯងនោះទេ ខ្ញុំមានអារម្មណ៍កាន់តែល្អទៅៗ ដោយបន្ដការលេង។ ខ្ញុំចូលចិត្ត សហរដ្ឋអាមេរិក បាល់ទាត់នៅទីនោះមានភាពប្រសើរ៕

Benzema

ប្រភពmarca

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T